គោលនយោបាយ ៣ ជំហាននិង ១៩ ចំណុចរបស់ គណបក្សអំណាចខ្មែរ

ជំហានទី ១ ៖ ការតស៊ូគោលនយោនបាយមុននឹងសម្រេចចូលរួមការបោះឆ្នោត

១. បន្តទាមទារឱ្យរំលាយ គ.ជ.ប បច្ចុប្បន្នដែលជាកូតារបស់ គណបក្សនយោបាយនោះចោល រួចបង្កើត គ.ជ.ប ថ្មី  ដែលធ្វើឱ្យស្ថាប័ននេះទៅជាស្ថាប័នឯករាជ្យ ពិតប្រាកដដែលលែងជាកូតា របស់ គណបក្សនយោបាយដោយ  ត្រួវតែធ្វើការរើសសមាជិក  គ.ជ.ប ជាបុគ្គលឯករាជ្យ  មិនមែនជាសមាជិក  នៃគណបក្សនយោបាយ ។    ក្នុងលក្ខខណ្ឌដែលមិនអាចរកបាននូវបេក្ខជនឯករាជ្យជាជនជាតិខ្មែរមកកាន់តួរនាទីក្នុងស្ថាប័ននេះ    គណបក្សនយោបាយទាំងអស់ត្រូវរួមគ្នាធ្វើសំណើរទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ   សុំអង្គការសហប្រជាជាតិឲ្យជួយបង្កើតក្រុមការងារអន្ដរជាតិឯករាជ្យមួយមកចូលរួមរៀបចំការបោះឆ្នោតក្នុងប្រទេសខ្មែរ ដើម្បីធានាឲ្យការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ តាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ។

២. បន្តទាមទារឲ្យពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតសាជាថ្មីឡើងវិញដើម្បីសម្អាតឈ្មោះជនបរទេស   (យួន)   ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត   គោលបំណងធានាឲ្យមានតែជនជាតិខ្មែរ (សញ្ចាតិខ្មែរ) តែប៉ុណ្ណោះជាអ្នកមានសិទ្ធិបោះឆ្នោតសម្រេចជោគវាសនាជាតិខ្មែរ និងរើសមេដឹកនាំខ្មែរដោយខ្លួនឯង ។

៣. ទាមទារឲ្យពលរដ្ឋខ្មែរដែលទៅធ្វើការជាពលករនិងជាកម្មករនៅបរទេស   និងពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោត   ហើយអាចបោះឆ្នោតបានដូចជាពលរដ្ឋខ្មែរដែលរស់នៅក្នុងស្រុកដែរ ។  ពលរដ្ឋខ្មែរដែលរស់នៅ  និងធ្វើការនៅឯបរទេស  អាចទៅបោះឆ្នោតនៅតាមការិយាល័យទូត កុងស៊ុល សមាគមខ្មែរ  ឬក៏វត្តខ្មែរ  នៅបរទេសដែលមាន មន្រ្តី ឯករាជ្យសម្រាប់រៀបចំការបោះឆ្នោតធ្វើការស្ម័គ្រចិត្ត ។ 

៤. ទាមទារឲ្យមានច្បាប់ដើម្បីធ្វើឲ្យពលរដ្ឋមានសិទ្ធិស្នើបេក្ខភាពអ្នកចង់ឈរឈ្មោះជាតំណាងរាស្រ្តដែលយ៉ាងហោចណាស់អ្នកឈរឈ្មោះម្នាក់ត្រូវតែមានការស្នើលើកបេក្ខភាពពីពលរដ្ឋក្នុងមណ្ឌលរបស់ខ្លួនយ៉ាងតិច ៥០០០ (ប្រាំពាន់) នាក់ មុននឹងគណបក្សទទួលយល់ព្រមឲ្យឈរឈ្មោះជាបេក្ខជនរបស់គណបក្ស ។

៥. ទាមទារឲ្យមានច្បាប់បោះឆ្នោតរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់ពីពលរដ្ឋ   ដោយដាក់បញ្ចូលរូបថតរបស់បេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សនីមួយៗចូលក្នុងសន្លឹកឆ្នោតឲ្យពលរដ្ឋខ្មែរបោះឆ្នោតជ្រើសរើស   ក្នុងពេលដំណាលគ្នាដែលពលរដ្ឋបោះឆ្នោតរើសតំណាងរាស្រ្ត    ហើយបេក្ខជននាយករដ្ឋមន្ត្រី មកពីគ្រប់គណបក្សត្រូវតែឡើងជជែកគ្នាជាសាធារណៈចំពោះមុខពលរដ្ឋ ឲ្យពលរដ្ឋសួរដេញដោលជាសាធារណៈនិងត្រូវមានវេទិការនេះឲ្យបានគ្រប់ខេត្តនៅទូទាំងប្រទេស។

ជំហានទី២ ៖ កម្មវិធីនយោបាយអភិវឌ្ឍន៍ប្រទេស

១. គ្រួសារពលរដ្ឋខ្មែរគ្រប់គ្រួសារ ត្រូវតែមានដីសម្រាប់សង់ផ្ទះនិងកសិរករខ្មែរគ្រប់គ្រួសារត្រូវតែមានដីចំការសម្រាប់ធ្វើកសិកម្មចិញ្ចឹមជិវិត។ដូច្នោះ ប្ដីប្រពន្ធ (កូនកម្លោះ កូនក្រមុំ) ដែលទើបរៀបការលើកទី ១ គឺរៀបការដំបូងនោះរដ្ឋនឹងចងចំណងដៃជាដីមួយឡូតិ៍ដែលទីតាំងនិងដីចំណងដៃត្រូវរៀបកំណត់ដោយច្បាប់ស្ដីពីគោលនយោបាយជាតិ សម្រាប់ចែកជូនពលរដ្ឋ សង់លំនៅដ្ឋានតាមតំបន់ក្រុងប្រជុំជន និងជនបទ ។ ប្រពៃណីវប្បធម៌ សាសនា និងភាសារបស់ជនជាតិដើម ព្រមទាំងគោរពសិទ្ធិកម្មសិទ្ធិលើការកាន់កាប់ដីធ្លីជនជាតិដើម ត្រូវតែគោរពមិនអាចរំលោបបានជាដាច់ខាត់។

២. ពិនិត្យនិងសើរើដើម្បីលុបចោលនូលទម្រង់កិច្ចសន្យាវិនិយោគដែលមានរយៈពេលវែង៩៩ឆ្នាំហើយនិងពិនិត្យលើកិច្ចសន្យាខ្ចីបុលលុយពីបរទេសទាំងអស់ឡើងវិញ ។  ដកហូតអាជ្ញា- ប័នពីក្រុមហ៊ុនកាប់ឈើទាំងអស់ ហើយធ្វើច្បាប់បិទលែងឲ្យកាប់ឈើយ៉ាងតិច  ១៥ ឆ្នាំ ឬយូរជាងនេះដោយគ្មានការកំណត់  ដើម្បីធានាការពារព្រៃឈើការពារជំរកសត្វ  ការពារបរិដ្ឋានធម្មជាតិ ការពារធនធានរ៉ែនៅក្រោមដី និង ដើម្បីស្ដារធនធានធម្មជាតិឡើងវិញ។

៣. បង្កើតច្បាប់គោលនយោបាយជាតិ សម្រាប់ការបែងចែកនូវប្រាក់ចំណូលដែលបានមកពីឧស្ម័នធម្មជាតិ(ប្រេងកាត)  និង  បានមកពីបេតិកភណ្ឌវប្បធម៌ជាតិ (ប្រាងប្រាសាទ)   ដើម្បី ចែក​ភាគចំណូលឲ្យពលរដ្ឋខ្មែរ គ្រប់គ្នាទទួលបានជារៀងរាល់ឆ្នាំនិងគ្រប់ៗគ្នានិងបង្កើតច្បាប់គ្រប់គ្រង់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអ្នករកស៊ី មន្ត្រីអ្នកធ្វើការគ្រប់ឋានៈ និងពលរដ្ឋ ទូ-ទាំងប្រទេស ដើម្បីធានានូវការលាងសំអាតអំពើរពុករលួយនិងការលាងលុយកខ្វក់។ ដំឡើងពន្ធលើគ្រឿងស្រវ៉ឹងនិងបារីយ៉ាងតិច  ១៥០% ដើម្បីយកថវិការមកបញ្ចុះពន្ធប្រេងសាំង  និង ជួយខាងផ្នែក សុខាភិបាលសាធារណៈ។

៤. សំអាតនិងស្ដាឡើងវិញនូវបរិស្ថានបឹងទន្លេសាប និងទន្លេមេគង្គសិក្សារកវិធីសម្លាប់ដើមបន្លាយួនដែលកំពុងដុះរាលដាលបំផ្លាញជំរកមច្ឆាជាតិ លុបបំបាត់ភូមិបណ្ដែតទឹកអាណាធិប- តេយ្យដើម្បីធ្វើឲ្យបឹង  ទន្លេសាបនិងទន្លេមេគង្គមានរូបភាពមកដូចដើមវិញ    ហើយធ្វើច្បាប់តឹងរ៉ឹងគ្រប់គ្រងឡូតិ៍នេសាទដោយបិទឡូតិ៍នេសាទឯកជន    ហើយអនុញ្ញាត្តិឲ្យមានត្រឹមតែ ឡូតិ៍នេសាទសហគមន៍ដែលធ្វើសាទនិងប្រើ ឧបករណ៍នេសាទមិនប៉ះពាល់ដល់ភាពហានិភ័យរបស់ជីវិតមច្ឆាជាតិ ។

៥. ប្ដូរប្រព័ន្ធសិក្សាធិការជាតិគ្រប់សាលារដ្ឋពីថ្នាក់ មតេយ្យសិក្សា  បឋមសិក្សាអនុវិទ្យាល័យ និងវិទ្យាល័យឲ្យសិស្សរៀនពេញមួយថ្ងៃដែលរដ្ឋជាអ្នកឧបត្ថម្ភអាហារថ្ងៃត្រង់ដល់សិស្ស ។សិស្សដែលបន្ដរៀននៅមហាវិទ្យាល័យ រដ្ឋឲ្យខ្ចីលុយសម្រាប់បង់ថ្លៃសិក្សា សិស្សពូកែរដ្ឋនឹងផ្ដល់អាហារូបករណ៍ ១០០% ឬក៏អាចផ្ដល់អាហារូបករណ៍ទៅសិក្សានៅបរទេស ដើម្បីបង្កើនធនធានមនុស្សឲ្យមករួមចំណែកធ្វើការបម្រើជាតិ ។

៦. ធ្វើជំរឿនដើម្បីត្រួតពិនិត្យជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសខ្មែរ។ ចំពោះជនបរទេសខុសច្បាប់ដែលចូលមករស់នៅប្រទេសខ្មែរ ត្រូវចាប់ផាកពិន័យនិងបញ្ជួនធ្វើមាតុភូមិនិវត្ដន៏ឲ្យទៅស្រុកកំណើតរបស់ពួកគេវិញ  ហើយផ្ដិតអត្ដសញ្ញាណនិងទិន្នន័យរក្សាទុក  ដោយហាមឃាត់មិនឲ្យជននោះទទួលបានទិដ្ឋានការ   ចូលមកប្រទេសខ្មែរដាច់ខាតក្នុងរយៈពេល ១០ ឆ្នាំ ។ បង្កើតនិងអនុវត្តន៍ច្បាប់អន្តរប្រវេសន៍ តឹងរឹង ដែលត្រូវដាក់ទោសកំរឹត ព្រហ្មទណ្ឌដល់មន្រ្ដី ឬជនណាដែលរកស៊ីជួញដូរ និងរត់ពន្ធមនុស្សឆ្លងដែន ចូលមកប្រទេសខ្មែរឬក៏ប្រើប្រាស់ប្រទេសខ្មែរជាជង្រុលស្នាក់នៅដើម្បីបន្ដទៅកាន់ប្រទេសទី៣ ។

៧. បង្កើតការគ្រប់គ្រងទិន្នន័យពលរដ្នតាមបច្ចេកវិជ្ជាទំនើប  ដោយរៀបចំឪ្យពលរដ្នម្នាក់ៗមានលេខសំគាល់គណនេយ្យជីវិត សម្រាប់ផ្ទុកទិន្នន័យផ្ទាល់ខ្លួននិងសេវ៉ាផ្គត់ផ្គង់សង្គម ដើម្បីទទួល  បានការធានារ៉ាបរងសុខភាព  ដែលពលរដ្ឋខ្មែរគ្រប់រូបទទួលបានការព្យាបាលក្នុងមន្ទីពេទ្យរដ្ឋដោយឥតគិតថ្លៃ  និងកុមារគ្រប់រូបដែលឪពុកម្ដាយលែងលះគ្នា   ភាគីឪពុកឬម្ដាយ ត្រូវតែផ្ដល់ អាហារូបត្ថម្ភចិញ្ជឹមកូនរហូតដល់អាយុ ១៨ ឆ្នាំ ។

៨. បង្កើតច្បាប់ទទួលស្គាល់និងការពារសិទិ្ធរបស់ពលរដ្នខ្មែរដែលជាកូនខ្មែរ  មានឪពុក  ម្ដាយ  ឬជីដូនជីតាជាជនជាតិខ្មែរ  ទោះជារស់នៅប្រទេសណាក៏ដោយ  គឺត្រូវតែទទួលបានសេវ៉ា ការពារនិងឧបត្ថម្ភជំនួយចាំបាច់ពីរដ្ឋាភិបាលតាមរយៈស្ថានទូត ឬស្ថានកុងស៊ុនប្រចាំនៅក្នុងប្រទេសនោះ ។  ខ្មែរក្រោម ខ្មែរកណ្ដាល ខ្មែរលើ គឺជាខ្មែរតែមួយ  ហើយទុក្ខរបស់ពលរដ្ឋខ្មែរ ក្រោម ខ្មែរកណ្ដាល និងខ្មែរលើ គឺជាទុក្ខរបស់ខ្មែរតែមួយ ។ ប្រកាសទទួលស្គាល់សិទ្ធិជនជាតិ ដើមជាម្ចាស់ប្រទេស ដើម្បីទាមទារសេរីភាព និងឯករាជ្យរបស់ខ្លួន ស្របតាមច្បាប់ធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ។

៩. ធ្វើកំណែទម្រង់ច្បាប់ តុលាការ  កងកម្លាំប្រដាប់អាវុធ ប្រព័ន្ធគ្រប់គ្រងសាធារណៈ  និងក្របខ័ណ្ឌរបស់មន្រ្ដីមុខងារសាធារណៈ  ឲ្យនៅឯករាជ្យមិនចំណុះគណបក្យនយោបាយសារព័ត៌ មាននិងអង្គការសង្គមស៊ីវិលត្រូវទទួលបានថវិការគាំទ្រពីរដ្ឋាភិបាលដើម្បីធ្វើកិច្ចការតាមវិជ្ជា ជីវៈរបស់ខ្លួន សមាជិកសភាមានកញ្ចប់ថវិការប្រចាំអាណត្ដិឯករាជ្យសម្រាប់បម្រើសេវ៉ាកម្មក្នុង មណ្ឌលដែលខ្លួនជាតំណាងនិងប្រាក់ធានារ៉ាប់រងសុខភាពក្នុងអាណត្ដិការងារ ។លុបបំបាត់ទម្លាប់ធ្វើការរៀបការិយាល័យធិបតេយ្យ មន្រ្ដីអ្នកបម្រើការងាររដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ត្រូវមាន ធានារ៉ាប់រងសុខភាពសម្រាប់ខ្លួនឯង  និងសម្រាប់ប្ដី  ប្រពន្ធនិងកូន  ដែលនៅក្នុងបន្ទុកគ្រួសារ  ។ បង្កើតច្បាប់កំណត់ប្រាក់ថ្លៃឈ្នួលពលកម្មទាបបំផុត ១០ ដុល្លា អាមេរិក សម្រាប់ពលករ កម្មករ ដែលគ្មានជំនាញធ្វើការ ៨ ម៉ោង ក្នុងមួយថ្ងែ និងប្រាក់ឈ្នួលថែមម៉ោងចំនួន ១៥០%នៃអត្រាប្រាក់ថ្លៃឈ្នួលនៃម៉ោងធម្មតា។


ជំហានទី ៣ ៖​ គោលការណ៍កំណែទម្រង់ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបផ្តាច់ការ និងដើម្បីការពារអធិមតេយ្យភាព បូរណៈភាពទឹកដី

១. កំណត់អាណត្តិអ្នកឈរឈ្មោះជាបេក្ខជននាយករដ្ធមន្ត្រីតែ ២ អាណត្តិ ។ បន្ថយអាណត្តិរដ្ឋាភិបាលមកត្រឹមតែ៤ឆ្នាំក្នុងមួយអាណត្តិ។ បន្ថយអាណត្តិសភាអ្នកតំណាងរាស្រ្តមកត្រឹមតែ      ២ ឆ្នាំ ក្នុងមួយអាណត្តិកំណត់ចំនួននៃសមាជិករដ្ឋាភិបាលឲ្យមានត្រឹមតែ ២៥ នាក់យ៉ាងច្រើន ។

២. ធ្វើច្បាប់ឲ្យពលរដ្ឋបោះឆ្នោតរើសនាយករដ្ឋមន្ត្រី   អភិបាលខេត្ត   ក្រុង   ស្រុក  ខណ្ឌ   ឃុំ  សង្កាត់   និងរើសអ្នកតំណាងសាធារណៈផ្សេងៗទៀតតាមប្រព័ន្ធឯកត្តនាម  និង  តម្រូវឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោត  គ្រប់មុខដំណែងត្រូវតែឡើងជជែកជាសាធារណៈជាមួយនឹងភាពបេក្ខជនមកពីគណបក្សនយោបាយផ្សេងទៀតដើម្បីឲ្យពលរដ្ឋបានស្គាល់ពីសម្ថភាពរបស់បេក្ខជន និងមានព័ត៌មានគ្រប់គ្រាន់យកទៅវិនិច្ឆ័យមុននឹងបោះឆ្នោតគាំទ្រ ។

៣. នាយករដ្ឋមន្ត្រីគ្មានសិទ្ធិ បញ្ជាចល័តកងទ័ពដាច់ខាត  បើសិនប្រទេសគ្មានសង្គ្រាមជាមូយនឹងបរទេស ។  អំណាចបញ្ជាចល័តកង ទ័ពគឺជា  អំណាចឯករាជ្យរបស់អគ្គបញ្ជាការកងទ័ពជាតិ ។   បន្ទាយកងទ័ពត្រូវតាំងនៅជាយដែនដើម្បីការពារទឹកដី ហើយនៅជាយក្រុងឲ្យមានតែមណ្ឌលហ្វឹកហ្វឺនតែប៉ុណ្ណោះ ហើយកងទ័ពមិនអាចគ្រងឯកសណ្ធានសឹកចូលទីក្រុង   និង ទីសា ធារណៈបានឡើយ។ រាជធានី ខេត្ត ក្រុង គឺរក្សាសន្តិសុខដោយកងនគបាល ដែលអំណាចកងនគបាលជាតិ និងកងនគបាលខេត្ត គឺចែកដាច់ពីគ្នា ។

៤. ពិនិត្យសើររើរនូវកិច្ចព្រមព្រៀងទ្វេភាគីជាមូយនឹងប្រទេសជិតខាងឡើយវិញ  ហើយប្រកាសទុកជាមោឃៈនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីណា   ដែលប្រឆាំងនឹងផលប្រយោជន៍ប្រទេសខ្មែរ ។  អនុវត្តន៍កិច្ច  ព្រមព្រៀងទីក្រុងប៉ារីស  ២៣ តុលា ១៩៩១ ដែលអន្តរជាតិនិងអង្គការ សហប្រជាជាតិទទួលស្គាល់ និងប្រើសិទ្ធិជាប្រទេសឯករាជ្យអធិបតេយ្យ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ និងប្ដឹងទៅតុលាការអន្តរជាតិសម្រាប់ដោះស្រាយដែនសមុទ្រនិងដែនកោះ   ដើម្បីទាមទារមកវិញនូវទឹកដីខ្មែរដែលបាត់បង់   ទាំងដីគោក   ដីកោះ   និងដែនសមុទ្រ   ដែលប្រទេសជិតខាងរំលោភឈ្លានពានដោយមិនគោរពច្បាប់អន្តរជាតិ។

៥. បង្កើតច្បាប់តម្រូវឲ្យអ្នកចង់ធ្វើនយោបាយ ចង់ឈរឈ្មោះជាបេក្ខភាពអ្នកនយោបាយ  គ្រប់ការរិយាល័យនយោបាយ ត្រូវតែប្រកាសទ្រព្យសម្បត្តិទាំងពេលឈរឈ្មោះ  ពេលចូលកាន់ដំណែង និងពេលចប់អាណត្តិ ។  អ្នកនយោបាយជាន់ខ្ពស់ដែលចូលនិវត្តន៍ត្រូវមានច្បាប់ចូលនិវត្តន៍ដោយឡែក  ដែលរដ្ឋនឹងផ្ដល់ការធានារ៉ាបរងសុខភាព    ផ្ដល់លំនៅដ្ធានសម្រាប់ចូលនិវត្តន៍ ផ្ដល់ការការពារសន្តិសុខ និងមានកញ្ចប់ប្រាក់ចូលនិវត្តន៍សមរម្យ ៕

…………………………………….

ចែកផ្សាយដោយ

មណ្ឌលព័ត៌មាន

នៃចលនាអំណាចពលរដ្ឋខ្មែរ និង គណបក្សអំណាចខ្មែរ 

ទំនាក់ទំនង

USA: +1 (562) 595-3634

Email: This email address is being protected from spambots. You need JavaScript enabled to view it.

French: +33 (06) 8912-9037