រូបភាពដោយ(ដេវុិន)

លោកសួនសេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានសរសេរ រៀបរាប់នៅ លើបណ្ដាញទំនាក់ទំនង សង្គមហ្វេសបុក ផ្ទាល់ខ្លួន របស់ លោក នៅថ្ងៃទី ២៣ ខែធ្នូ ថ្មីនេះថា មាត់សង្រ្គោះជាតិ មាយាទសង្រ្គោះចោរ កាលើកឡើង របស់លោកសួនសេរីរដ្ឋាបែបនេះ ទំនងចំអក ទៅអោយ គណបក្សសង្រ្កោះជាតិ ដែលជា គណបក្ស ប្រឆាំង ចាស់វស្សា ដែលធ្វើការ ប្រឆាំង ជាង ២៣ ឆ្នាំ មកហើយ តែមិនដែលឈ្នះ គណបក្ស ប្រជាជន ។តាម អត្តបទដែល លោកសួនសេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ សរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គម របស់លោក​បានលើកឡើងថា ៖នយោបាយ «មាត់ព្រះ ចិត្តព្រាយ» និងនយោបាយ «មាត់សង្គ្រោះជាតិ មាយាទសង្គ្រោះចោរ» ដែលលេងសំដែងល្ខោនសាច់រឿងដដែលៗ បោកប្រាស់ទឹកចិត្តស្នេហាជាតិ របស់ពលរដ្ឋខ្មែរ គឺវាមិនចេះអៀនខ្មាស់ទាល់តែសោះ ។លោកថា៖បន្ទាប់ពីបាតុកម្មតវ៉ា ប្រឆាំងការបោះឆ្នោតកាលពីឆ្នាំ ១៩៩៨ លោកបាន បាននិយាយប្រាប់មិត្តភក្តិជានិស្សិត និងយុវជនថា ៖ នរោត្ត រណឬទ្ធិ និង សម រង្ស៊ី មិនមែនជាមេដឹកនាំស្មោះត្រង់ជាមួយអ្នកគាំទ្រទេ !

ឆ្នាំ ២០០៣ លោកក៏បាននិយាយទៀតថា៖ បើពលរដ្ឋខ្មែរនៅតែបន្តជឿលើ នរោត្តម រណឬទ្ធិ ដែលធ្វើនយោបាយអាងពូជន៍ យកកេរ្តិ៍ឪមកអួតនោះ គឺ មិនអាចយកឈ្នះ ហ៊ុន សែន បានទេ !

ក្រោយឆ្នាំ ២០១៣ និងមកដល់ពេលនេះ លោកសួនសេរីរដ្ឋា នៅតែនិយាយការពិតដដែលថា ៖ បើពលរដ្ឋខ្មែរ អ្នកចង់បានការផ្លាស់ប្តូរ នៅតែផ្ញើសេចក្តីសង្ឃឹមលើ លោកសម រង្ស៊ី និង លោកកឹម សុខា នោះគឺវាបានត្រឹមតែបង្គ្រប់កិច្ច បង្គ្រប់ទឹកឲ្យ ហ៊ុន សែន ប៉ុណ្ណោះ ។ នៅក្នុងបទសំភាសន៍ជា វិទ្យុអំណាចខ្មែរ នាពេលថ្មីៗនេះកន្លងទៅ លោកសួនសេរីរដ្ឋា ក៏បានលើកឡើងដែរ ថាពលរដ្ឋខ្មែរ មិនត្រូបន្តទៅគាំទ្រ នយោបាយ អន់ជាងអាចម៍គោ របស់លោក កឹមសុខា និង នយោបាយ ចូលសភាឆ្កូត របស់លោក សមរង្សី និងនយោបាយ បើចរចារ ឆ្កែរសុទ្ធរបស់លោក ហ៊ុនសែនទៀតនោះទេ លោកថា បើអ្នកណានោះគាំទ្ររ នយោបាយ ពួកនេះទៀតនោះ គឺមានតែពួកអន់ជាងអាចម៍គោ ពួកឆ្កូត និង ពួកអន់ជាង វ៉ូងឆ្កែរ តែប៉ុន្នុះ...សម្លេង

គេនៅចាំបានថា ក្រោយពីកា បោះឆ្នោត ឆ្នាំ២០១៣ កន្លងទៅ លោក កឹមសុខា និង សមរង្សី ដែលជា ប្រធាន គណបក្សសង្រ្កោះជាតិ បាននិយាយសន្យា យ៉ាងមុតមាំ នៅ ចំពោះមុខ អ្នកគាទ្រ របស់ខ្លួនថា ខ្លួននឹង មិនចូលសភា មិនគ្រប់ទឹក របស់ លោកហ៊ុនសែននោះទេ ហើយថែមទាំងអស់អះអាងទៀតថា បើខ្លួនចូលសភា មានតែអន់ជាង អាចមន៍គោ និង មានតែឆ្កូត តែប៉ុន្នុះ តែមេដឹកនាំ បក្សសង្រ្គោះជាតិនេះ បានភ្លេច នូវកាអះអាង របស់ខ្លួន ហើយ ចូលសភា ដែលខ្លួនហៅថា ជាសភា មិនគ្រប់ទឹកនោះ។

អត្តបទ(ដេវិន)