លោកម៉ក់ រតនា បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅថ្ងៃទី ២៦ ខែធ្នូ ២០១៦ថា៖

 

រូបភាពដោយ(ដេវុិន)

តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១៣ គឺមានតែគណបក្ស៣ប្រភេទគត់នៅក្នុងស្រុកខ្មែរ 
ទី១. គណបក្សចោរ
ទី២. គណបក្សសង្គ្រោះចោរ
ទី៣. គណបក្សបង្គ្រប់កិច្ចអោយចោរ ។

តើដូចម្តេចហៅថាគណបក្សចោរ?អ្វីទៅគណបក្សសង្គ្រោះចោរ និងគណបក្សបង្គ្រប់កិច្ចអោយចោរគឺជាគណបក្សបែបណា?

លោកម៉ក់ រតនា បានសរសេរពន្យល់ជាបន្តថាៈ
១. គណបក្សចោរ គឺជាគណបក្សដែលកាន់រដ្ឋាភិបាលមានសិទ្ធិសម្រេចប្រើប្រាស់នូវកញ្ចប់ថវិកាជាតិក្នុងការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ធារាសាស្ត្រ.......) ផ្សេងៗ ប៉ុន្តែមិនដាក់ជាសមិទ្ធផលរបស់ជាតិទេ តែបែរជាដាក់អំណោយរបស់បក្សខ្លួន គ្រួសារខ្លួន និងក្រុមរបស់ខ្លួនទៅវិញ ។ ហើយពួកហ្នឹងក៏បានលួចទ្រព្យសម្បត្តិជាតិមានតំលៃជាច្រើនថែមទៀតទុកជាកម្មសិទ្ធរបស់ខ្លួនផងដែរ ។
២. គណបក្សសង្គ្រោះចោរ គឺជាគណបក្សដែលយកសំលេងគាំទ្ររបស់ពលរដ្ឋទៅលក់ ឬដូរយកតំណែងផ្សេងៗពីក្រុមចោរ ជាស្នូរនៃការចូលក្នុងសភា ដើម្បីអោយបក្សចោរអាចបង្កើតរដ្ឋាភិបាលមួយស្រប់ច្បាប់ដើម្បីបំភាន់ភ្នែកអន្តរជាតិ និងអង្គការសហប្រជាជាតិបាន ។
៣. គណបក្សបង្គ្រប់កិច្ចអោយចោរ គឺជាគណបក្សដែលមិនខ្វាយខ្វល់រឿងចាញ់ឈ្នះ គឺធ្វើបែបណាអោយតែបានចូលរួមបោះដើម្បីកំដរលិទ្ធិប្រជាធិបតេយ្យក្លែងក្លាយអោយគណបក្សចោរ ដើម្បីបោកប្រាស់ និងបំភាន់ភ្នែកមហាជន ក៏ដូចជាអន្តរជាតិផងដែរ ។

ជាបន្តទៀតទៅនេះសូមស្តាប់ការពន្យល់បន្ថែម របស់លោក ម៉ក

 រតនា ដូចតទៅ៖.....សម្លេង ម៉ក់ រតនា

ដូច្នោះឆ្នាំ២០១៧ និង២០១៨ បងប្អូនប្រជាពលរដ្ឋខ្មែរនូវតែបន្តគាំទ្រក្រុមគណបក្សបីប្រភេទខាងលើទៀត គឺបងប្អូននិងទទួលបានលទ្ធផលដូចសព្វថ្ងៃទៀត ៕

អត្តបទដោយ(នីសោភ័ណ្ឌ)