នៅថ្ងៃទី ៦ មករា ២០១៧,នៅលើទំព័រ ហ្វេសបុកផ្លូវការរបស់លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានលើកឡើងថា៧ មករា ១៩៧៩ គឺជាថ្ងៃជ័យជំនះទី ២ និងផ្តាច់មុខរបស់ យួន បន្ទាប់ពី ថ្ងៃ ១៧ មេសា ១៩៧៥ ដែលថ្ងៃជ័យជំនះរបស់យួននិងចិនដែលយួននិងចិនជាអ្នកជ្រោមជ្រែងខ្មែរក្រហមឲ្យឡើងកាន់អំណាច !

 

រូបភាពដោយ(ដេវុិន)

ពលរដ្ឋខ្មែរមិនដែលជំពាក់គុណយួននិងចិនទេគឺមានតែពួកបនអាយ៉ងយួនដែលយួននាំយកមកបន្តុបឲ្យកាន់អំណាចនៅក្រោយថ្ងៃ ៧ មករា ១៩៧៩ តែប៉ុណ្ណោះ ដែល ជំពាក់គុណ យួនពីព្រោះយួននៃរដ្ឋាភិបាលក្រុងហាណូយជាអ្នកជួយពួកគេ និង លើកបន្តុបពួកគេឲ្យបានកាន់អំណាច ។

បើនិយាយពីគុណស្រ័យវិញគឺយួនជំពាក់គុណខ្មែរច្រើនណាស់ដែលមិនអាចសងខ្មែរវិញរួចទេគឺដូចជាកាលពីសម័យដែល យួន ធ្វើសង្គ្រាមជាមួយអាមេរិកាំង កាលនោះ យួន បានលើកទ័ពចូលមកប្រើទឹកដីខ្មែរ ប្រើប្រាស់ទឹកដីខ្មែរ ធ្វើសង្គ្រាម ជាមួយនឹងអាមេរិកាំង ហើយកងទ័ពយួនទាំងនោះ ស៊ីបាយម្ហូបរបស់ខ្មែរ ជុះអាចម៍ចោលលើដីខ្មែរ របួសបានថ្នាំពេទ្យពីខ្មែរ យកទៅព្យាបាល និងព្រមទាំងបានគៀង ប្រមូលយកពលរដ្ឋខ្មែរទៅធ្វើជាចំណាត់ខ្មាំងឲ្យបាំងមុខសមរភូមិប្រយុទ្ធ ពាំងគ្រប់និងរងគ្រាប់បែកគ្រាប់រំសេវស្លាប់ជិត១លាននាក់ថែមទៀត ។ក្រោយថ្ងៃ៧មករា១៩៧៩ពេលដែលយួនវាយលុកចូលប្រទេសខ្មែរក្រោមលេសសង្គ្រោះនោះរដ្ឋាភិបាលយួនក្រុងហាណូយ បានប្លន់យកទ្រព្យសម្បត្តិខ្មែរ ដូចជា មាស ពេជ្រ ស្រូវ អង្ករ ដែកដឹង លោកហៈធាតុ និងវត្ថុបុរាណជាច្រើន ពីប្រទេសខ្មែរ យកទៅលក់យកលុយទិញ ស្បៀងចិញ្ចឹម ជនជាតិយួន រាប់សិបលាននាក់ ដែលអត់បាយ ។   ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនយោធាយួននៅតែបន្តឈ្លានពាននិងប្លន់ទ្រព្យសម្បត្តិខ្មែរ ក្រោមរូបភាព វិនិយោគ ៩៩ ឆ្នាំ ដែលបានកាប់ឈើ ជីករ៉ៃ និងគ្រប់គ្រងយកដីខ្មែររាប់លានហិចតាយកផលទៅចិញ្ចឹមជនជាតិយួន ដដែល ។

ផ្សេងគ្នាពីកាលើកឡើងរបស់លោកសួន សេរីរដ្ឋា  ខាងលើនេះ   លោកជុំកុសល៖ទីប្រឹក្សាផ្ទាល់របស់លោកហ៊ុនសែននាយករដ្ឋមន្រ្តី បានបញ្ចេញទស្សនៈរបស់លោកនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ថា«អ្នកប្រឆាំងថ្ងៃ៧មករាហើយចាត់ទុកថ្ងៃនេះគឺជាថ្ងៃយួន ឈ្លានពាននោះ គឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ទៅដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរជាង៣លាននាក់ដែលត្រូវខ្មែរក្រហមសម្លាប់ក្នុងចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ។

ទាក់ទងនិងកាលើកឡើងខាងលើនេះដែរលោកទេពវី រះជាមន្រ្តី អ្នកនាំមពាក្យរបស់គណបក្សអំណាចខ្មែរ លោកបានលើកឡើងថា ថ្ងៃ៧មករានេះគឺគ្រាន់តែជាថ្ងៃដែលមេដឹកនាំមខ្មែរទទួលបានជ័យជំនះនៃកាដំណ្តើមអំណាចគ្មាដោយយកយួននិងចិនជាបង្អែក សម្លេង...

 ហើយចំពោះកាដែលនិយាយថាថ្ងៃ៧មករាជាថ្ងៃដែលយួនឈ្លនពាននោះវាមិនមែនជាកាប្រមាថដល់វិញ្ញាណក្ខន្ធប្រជាជនខ្មែរជាង៣លាននាក់ដែលត្រូវខ្មែរក្រហមសម្លាប់ដូចនឹងកាលើកឡើងរបស់លោកជុំកុសលនោះទេ សម្លេង....

ចុងបញ្ចប់នៃសំណេររបស់លោកសួនសេរីរដ្ឋាបានបញ្ជាក់ទៀតថាសរុបសេចក្តីទៅ ៧ មករា ១៩៧៩ គ្មានអ្វីដែលត្រូវឲ្យពលរដ្ឋខ្មែរ គោរពរំលឹកនិងដឹងគុណទេតែវាជាថ្ងៃឈឺចាប់ដែលពលរដ្ឋខ្មែរ ត្រូវបានពួកចោរយួនសហការណ៍ជាមួយពួកចោរឮចិនចូលមកដុតផ្ទះបានសម្រេចកាលពីថ្ងៃ ១៧ មេសា ១៩៧៥ រួចហើយ ទើប យួន ធ្វើជាចេញមុខមកជួយពន្លត់ភ្លើង នៅថ្ងៃ ៧ មករា ១៩៧៩ នេះ តែគឺដើម្បីលួចប្លន់យកទ្រព្យសម្បត្តិពីក្នុងផ្ទះខ្មែរ ដែលសេសសល់ក្រោយពីភ្លើងឆេះនោះ យកទៅស្រុក យួន ចិញ្ចឹមជាតិ យួន ៕

អត្តបទដោយ(កញ្ញា ចរិយា)