រូបភាពដោយ(ដេវុិន)

លោក សួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានលើកឡើងនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី ៩ មករា ២០១៧ថា៖

អ្វីដែល សម រង្ស៊ី ខំស្រែកឲ្យក្តៅប៉ុន្មានថ្ងៃនេះ និងរួមទាំងខំបង្កើតលិខិតថ្លែងការណ៍ក្លែងក្លាយមួយផ្ញើចេញទៅឲ្យសារព័ត៌មានផងនោះ វាគឺជានយោបាយ «កញ្ចាញ់ចេក លោតក្រៅស្រះ» ប៉ុណ្ណឹង ។

ពីព្រោះ រឿង ៧ មករា ១៩៧៩ ក្តី រឿង ១៧ មេសា ១៩៧៥ ក្តី រឿង យួនឈ្លានពានស្រុកខ្មែរក្តី ពេល សម រង្ស៊ី នៅក្នុងស្រុក ចាប់ដៃ ស៊ីបាយ ត្រូវជាមួយ ហ៊ុន សែន គឺ សម រង្ស៊ី មិនដែលហ៊ាននិយាយរឿងអស់នេះទេ ។

លោកសួន សេរីរដ្ឋា បានសរសេរបន្តទៀតថា៖ បើកាលពី ប៉ែន សុវណ្ណ នៅរស់ផង គឺទាំង សម រង្ស៊ី និង កឹម សុខា សុទ្ធតែដណ្តើមយកគុណសម្បត្តិថ្ងៃ ៧ មករា ១៩៧៩ ថា ប៉ែន សុវណ្ណ ដែលនៅខាងខ្លួនទើបជា បិតា ៧ មករា ពិតប្រាកដ ។

នយោបាយប្រឆាំងអំពិលអំពែក របស់ សម រង្ស៊ី គឺមានតែក្រុមមនុស្សមិនចេះកត់ត្រា មិនចេះចាំសំដីដែល សម រង្ស៊ី និយាយ និងមិនចេះប្រើខួក្បាលពិចារណា ដោយទុកខួរក្បាលផ្កាប់ចោល ចាំតែហៃអើៗ ប៉ុណ្ណោះ ដែលចេញមកជួយលក់ ជួយលាង នយោបាយបល់បាយរបស់ សម រង្ស៊ី ដើម្បីបន្តបោកប្រាស់ពលរដ្ឋខ្មែរ អ្នករងគ្រោះ ។

 ប្រធានគណបក្ស អំណាចខ្មែរ បានសរសេរជាបន្តទៀតយ៉ាងដូច្នេះថា៖ នយោបាយបល់បាយ ក្រឡាប់ផ្កាប់ផ្ងារបស់ សម រង្ស៊ី ដែលរៀនបន្តមកពីគ្រួសារតពូជន៍មកនោះ វាមិនមែនជា វិទ្យាសាស្ត្រនយោបាយ ទេ ! តែវាជា អំពើបោកថោកទាប ដែលគ្មានចេះអាណិតស្រលាញ់អ្នកគាំទ្រខ្លួន ពីព្រោះជំងឺនយោបាយតពូជន៍ដែលចូលចិត្តក្បត់អ្នកគាំទ្រខ្លួនឯង និងជំងឺខ្លាចការពិត ដែលមានក្នុងខួរក្បាលរបស់ សម រង្ស៊ី នោះគឺព្យាបាលលែងជាហើយ ។

លោកសួន សេរីរដ្ឋា បានសរសេរជាចុងក្រោយថា៖ មកដល់ពេលនេះ សម រង្ស៊ី ចាប់ផ្តើមកើតជំងឺថោកទាបមួយទៀត ដោយផ្តល់បទសំភាសន៍ប្រាប់អ្នកសារព័ត៌មានថា ខ្លួនមានបញ្ជីឈ្មោះ អ្នកតំណាងរាស្ត្រ និងអ្នកនយោបាយក្នុងបក្សខ្លួនដែលលក់ក្បាលឲ្យ គណបក្សប្រជាជន តែខ្លួនមិនទាន់បញ្ចេញ ។

ជុំវិញនិងការលើកឡើងរបស់លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរនេះផងដែរ អ្នកនាំពាក្យគណបក្ស អំណាចខ្មែរ លោក ទេព វីរៈ បានយល់ថា៖ សម្លេង 

 នេះគឺជានយោបាយកញ្ចាញ់ចេកលោតក្រៅស្រះ ដែល សម រង្ស៊ី យកមកលេងផ្សំគ្នាជាមួយនឹងនយោបាយប្រឆាំងអំពិលអំពែករបស់ខ្លួន ៕

អត្តបទដោយ(នីសោភ័ណ្ឌ)