លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរបានសរសេរនៅលើបណ្តាញសង្គម ហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១៦ មករា ២០១៧ ថា៖

គណបក្សអំណាចខ្មែរ ជា គណបក្សប្រជែង (Challenging Party) ! យើងប្រជែងគិតប្រជែងធ្វើដោយដាក់ចេញនូវដំណោះស្រាយ ដើម្បីជួយរំដោះទុក្ខពលរដ្ឋខ្មែរ យើងប្រជែងជាមួយ បក្សកាន់អំណាចផ្តាច់ការ និងប្រជែងជាមួយបក្សប្រឆាំងបង្គ្រប់កិច្ចដែលធ្វើនយោបាយស៊ីឈ្នួលចាញ់ ២០ ឆ្នាំមកហើយនេះ ដើម្បី ដាក់បញ្ចូលលទ្ធិប្រជាធិបតេយ្យសេរីបែបពលរដ្ឋនិយមពិតប្រាកដចូលក្នុងប្រទេសខ្មែរ យើងប្រជែងធ្វើនយោបាយដើម្បីឲ្យពលរដ្ឋខ្មែរឈ្នះ និងយើងប្រជែងយកច្បាប់អន្តរជាតិមកការពារអធិបតេយ្យ បូរណភាពទឹកដីខ្មែរ ! ។

លោកសួន សេរីរដ្ឋា ក៏បានសរសេរជាបន្តទៀតថា៖ បើតាំងពីឆ្នាំ ១៩៩៣ មក មេដឹកនាំ អ្នកនយោបាយខ្មែរ ចេះខ្មាស់អៀននូវកំហុសរបស់ខ្លួន ហើយហ៊ានលាលែងចេញពី ដំណែង ទាំងមេដឹកនាំបក្សអំណាច និងមេដឹកនាំបក្សប្រឆាំង មិនបានការនោះ ពេលនេះ គណបក្សអំណាចខ្មែរ មិនចាំបាច់បង្កើតឡើងទេ ! លោកបានសរសេរជាចុងក្រោយយ៉ាងដូច្នេះថា៖ បើគណបក្សដែលមានស្រាប់ទាំងពួកកាន់អំណាច និងទាំងពួកប្រឆាំងបង្គ្រប់កិច្ចស៊ីឈ្នួលចាញ់ ព្រមទាំងពួកក្រុមអ្នកជួយលំអរ ប្រជាធិបតេយ្យបក្សនិយមអស់នោះ មានជាតិនៅពីលើក្បាលពិតប្រាកដ និងធ្វើនយោបាយជួយរំដោះទុក្ខពលរដ្ឋខ្មែរពិតប្រាកដ នោះ ក៏ គណបក្សអំណាចខ្មែរ មិនចាំបាច់បង្កើតឡើងដែរ ។

 

ជុំវិញនិងការលើកឡើងនេះផងដែរ អ្នកនាំពាក្យគណបក្ស អំណាចខ្មែរ លោក ម៉ក់ រតនា បានយល់ថា៖ សម្លេង ម៉ក់ រតនា

គណបក្សអំណាចខ្មែរ មិនមែនជាជម្រើសចុងក្រោយរបស់ពលរដ្ឋខ្មែរទេ ! តែគឺជា ជម្រើសថ្មី របស់ពលរដ្ឋខ្មែរ ក្នុងពេលនេះ សម្រាប់អ្នកដែលចង់បានការផ្លាស់ប្តូរ ចង់បានសេរីភាព និងចង់បានលទ្ធិប្រជាធិបតេយ្យបែបពលរដ្ឋនិយម ពិតប្រាកដ ៕

អត្តបទដោយ(លោកនីសោភ័ណ្ឌ)