លោក សួនសេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានលើកឡើងនៅលើទំព័រហ្វេសបុក របស់លោកថា ៖

រឿង គណបក្សសង្គ្រោះជាតិ និង គណបក្សប្រជាជនកម្ពុជា បានជួបចរចាគ្នាឬអត់នោះ វាគ្មានអ្វីដែលនាំផលប្រយោជន៍ឲ្យពលរដ្ឋចំណេញទេ ។ ពីព្រោះពួកនេះមិនដែលជួបគ្នាចរចារឿងប្រទេសជាតិ ដូចជារឿងយួនឈ្លានពានទឹកដី ឬចរចា រឿងជួយរកទីផ្សារស្រូវ ដំឡូង ផ្លែឈើ បន្លែ ឲ្យកសិករទេ គឺពួកគេបើជួបគ្នាចរចាគ្នា គឺនិយាយតែពីប្រយោជន៍ដោះដូរគ្នាសម្រាប់តែប្រយោជន៍ គណបក្សនយោបាយ និង ប្រយោជន៍មេដឹកនាំ គណបក្សគេប៉ុណ្ណោះ ។លោកសួនសេរីរដ្ឋា ក៏បានលើកឡើងបន្ថែមទៀតថា ៖

នយោបាយរបស់ គណបក្សសង្គ្រោះជាតិ និងនយោបាយរបស់ គណបក្សប្រជាជន កម្ពុជា ដែលមានសំឡេងក្នុងសភា​ គឺគេធ្វើដើម្បីការពារអំណាច និងការពារកៅអី ដែលពួកគេកំពុងអង្គុយ ! គឺមិនមែនធ្វើដើម្បីឲ្យពលរដ្ឋខ្មែរឈ្នះ ទទួលនូវការផ្លាស់ប្តូរ នោះទេ ។កាលើកឡើង របស់លោក សួនសេរីរដ្ឋា បែបនេះស្រប ទៅនឹង ជំនូប របស់លោក កឹមសុខ ប្រធាន ស្ដីទីគណបក្សសង្រ្គោះជាតិ និងលោក សខេង ជាមន្រ្តីជាន់ខ្ពស់របស់ គណបក្ស ប្រជាជនកម្ពុជា បំរុងនឹងជួបចរចារគ្នា តែអាកខាន មិនបានជួបចរចារគ្នាវិញ។ ចំពោះថាតើ កាជួបចរចារគ្នា រវាងគណបក្ស សង្រ្គោះជាតិ និង គណបក្សប្រជាជន នឹង វាមានផលចំនេញ ដល់ជាតិដែរឬអត់នោះ លោក សួនសេរីរដ្ឋា ក៏បានពន្យល់បន្ថែមទៀតថា កាសន្ទារបស់គណបក្សសង្រ្គោះជាតិនិងបក្សប្រជាជន គឺសន្ទានដើម្បីអោយពួកគេរីរាយ ហើយទុកអោយជាតិវេទនា ....សម្លេង

គេនៅចាំបានថា វប្បធម៍សន្ទាន របស់ គណបក្សប្រជាជន និង គណបក្សសង្រ្គោះជាតិ នឹងធ្វើការសន្ទាគ្នាឡើង បន្ទាប់ពី គណបក្សទាំងពី ធ្វើការបែងចែង នូវផលប្រយោជន៍ណាមួយ មិនចុះសម្រុងគ្នា ឬសន្ទាន ដើម្បី ដោះដូរ កិច្ចសន្យាណាមួយ រវាង គ្នាទៅវិញទៅមក ចំណែកឯរ បញ្ហាជាតិ បញ្ហាទឹកដី គឺគណបក្ស ដែលមាន សម្លេង នៅក្នុង រដ្ឋសភា ទាំងពីរនេះ មិនបាន លើកយកមកដោះស្រាយ ឬសន្ទារគ្នា

ដើម្បីរកដំណោះស្រាយ នោះទេ !

អត្តបទដោយ(ដេវុិន)