លោកសួន សេរីរដ្ឋា ប្រធានគណបក្ស អំណាចខ្មែរ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី ២៦ មករា ២០១៧ ថា៖

ចំពោះខ្ញុំ បំណុលដែលខ្ចីគេ ជំពាក់គេ យើងជាកូនបំណុលត្រូវមានកាតព្វកិច្ចសងគេ ។ តែបើសិនជាម្ចាស់បំណុលគេអនុគ្រោះ គេអាណិតយើង ហើយគេយោគយល់ ព្រមលុបកាត់ចោលវិញនោះ គឺវាប្រសើរណាស់សម្រាប់ ប្រទេសយើងដែលកំពុងជំពាក់គេវាន់ករ រាប់ពាន់លានដុល្លា ដោយតែមេដឹកនាំ អត់គំនិត ឥតកំណើត ទាំងអស់នេះ ។

រូបភាព(ដេវុិន)

លោកសួន សេរីរដ្ឋា បានសរសេរជាបន្តទៀតថា៖

តែទោះយ៉ាងណា ក្នុងនាមយើងជាប្រទេសកូនបំណុល គឺយើងត្រូវចេះប្រើនយោបាយការទូតឲ្យប្រទេសម្ចាស់បំណុល គេព្រមកាត់បំណុលដែលយើងជំពាក់នោះ ដោយពេញចិត្ត ហើយជួយយើងថែមទៀត ។ កុំប្រើនយោបាយ ឬប្រើពាក្យសំដីនិយាយបំភ្លៃការពិត ពីបុព្វហេតុនៃបំណុល ហើយក៏កុំបណ្តោយឲ្យក្រុមអ្នកឃោសនាលក់ទឹកផ្លែឈើអត់អាជ្ញាប័ណ្ណ ដែលជាក្រុម «អាចោរ កំរឹត A» ដែលគ្មានចំណេះដឹងពីប្រវត្តិសាស្ត្រ គ្មានវិជ្ជាជីវៈសារព័ត៌មាន ទាំងអស់នោះយកស្លាកអ្នកសារព័ត៌មានមកបាំងហើយចេញមកនិយាយផ្តេសផ្តាស់ ធ្វើសកម្មភាពឆ្កួតឡប់ឡែឲ្យម្ចាស់បំណុលគេមើលងាយ ។

លោកសួន សេរីរដ្ឋា បានសរសេរជាចុងក្រោយថា៖

បើនិយាយពីឬសគល់នៃសង្គ្រាម និងហេតុនាំឲ្យ អាមេរិក ទម្លាក់គ្រាប់បែកលើដីខ្មែរ ខ្ញុំ អាចពន្យល់ និងតតាំងជាសាធារណៈ ជាមួយក្រុមអ្នកល្ងិតប្រវត្តិសាស្ត្រទាំងអស់នោះបាន ដូចខ្ញុំធ្លាប់ទាមទារឲ្យ សុខ ទូច រៀបចំវេទិការតទល់គ្នានៅរាជបណ្ឌិតសភាអញ្ចឹង ។ ហើយបើយើងហ៊ាននិយាយពីគ្រាប់បែក ដែលអាមេរិក ទម្លាក់លើដីខ្មែរ យើងក៏ត្រូវតែនិយាយពីគ្រាប់មីន ដែលចិន និងអតីតៈសហភាពសូវៀត (រុស្ស៊ី បច្ចុប្បន្ន) បាននាំយកមកកប់ក្នុងដីខ្មែររាប់លានតោនដូចគ្នា ៕

ជុំវិញនិងការលើកឡើងនេះផងដែរ អ្នកនាំពាក្យគណបក្ស អំណាចខ្មែរ បានយល់ថា៖...សម្លេង ទេព វីរៈ.

អត្តបទដោយ(នីសោភ័ណ្ឌ)