រូបភាពដោយ(ដេវុិន)

ទន្ទឹមនឹងព្រឹត្តការណ៏សាច់រឿងថ្មីកំពុងកក្រើកល្បីពេញសង្គមហ្វេបុកទាក់ទងនិងរឿអាស្រូវផ្លូវភេទរបស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនទៅនេះ នៅថ្ងៃទី០៦ខែកុម្ភៈ២០១៧,ថ្មីៗទៅនេះលោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរបានលើកឡើងថា

យើងសុទ្ធតែដឹងគ្រប់គ្នាថា ៖ ក្នុងប្រវត្តិសាស្ត្ររបស់យើង ទឹកដីនិងប្រទេសជាតិរបស់យើងរលាយតាំងពីធំរហូតមកនៅសល់តូចប៉ុណ្ណឹង គឺមកពីមេដឹកនាំជាស្តេច ជាមន្ត្រី ល្មោភស្រី ប្រម៉ឹកស្រា និងឆ្កួតល្បែង ! ។ ដូចនេះហើយបានជា លោកតា ក្រុមង៉ុយ តែងកំណាព្យថា ៖ «លោកថា ឆ្កួត ៣ ឆ្កួត ១ នឹងស្រី ឆ្កួត ២ នឹងស្រា និងឆ្កួត ៣នឹងល្បែងអំពើពាលាឆ្កួតនេះហៅថា ឆ្កួត ៣ កន្លង» ។

បើមនុស្សសមញ្ញធម្មតាម្នាក់ ជាកម្មករសំណង់ ជាកសិករ ឬជាអ្នករកស៊ីគេចង់ដើរទាក់ស្រីញ៉ែស្រីឬមានស្រីសប្បាយចាយវាយរកស្រីប៉ុន្មាននាក់អាវ៉ាសែក្រៅផ្ទះយ៉ាងម៉េចក៏វាជារឿងធម្មតាដែរព្រោះគេមិនមែនជាបុគ្គលសាធារណៈមិនមែនជាអ្នកនយោបាយ មិនមែនជាមេ គណបក្ស អ្នកឈរឲ្យពលរដ្ឋ រើសធ្វើជាមេដឹកនាំ ! ។

តែបើជា អ្នកនយោបាយ ជាសមាជិកសភា និងជា មេគណបក្សនយោបាយអ្នកឈរឈ្មោះឲ្យពលរដ្ឋរើសធ្វើជាមេដឹកនាំប្រទេសតែមានចរឹតជាព្រាននារីល្មោភស្រីញ៉ែទាក់ទងស្រីដើម្បីបម្រើផ្លូវភេទតាមតម្រេកតណ្ហាក្បត់ប្រពន្ធកូននៅក្នុងផ្ទះនោះបុគ្គលនោះគឺជាអ្នកនយោបាយថោកទាបគឺជាសមាជិកសភាថោកទាប និងគឺជាមេបក្សថោកទាបបំផុត ។ ហើយបើអ្នកណានៅបន្តគាំទ្របន្តការពារជំពូកជនថោកទាបអស់នេះទៀតនោះអ្នកដែលបន្តការគាំទ្រនិងការពារទាំងល្ងឹតមុខនោះ ក៏ថោកទាបទៅជាមួយគ្នាដែរ ។

យល់ឃើញទៅនិងកាលើកឡើងរបស់លោកសួនសេរីរដ្ឋាខាងលើនេះដែរលោក មន្រ្តីគណបក្សអំណាចខ្មែរទទួលបន្ទុកកណកម្មកាទី៦ប្រចាំខែត្តបាត់ដំបងលោកបានយោលឃើញថាក្នុងនាមជាអ្នកដឹកនាំមដែលយកស្រីស្រាទង្វើរពាលាដឹកមុខបែបនេះគឺមិនអាចធ្វើកាទៅមុខបានទេហើយនេះវាគឺជាគំរូដ៍ថោកទាបសម្រាប់យុវជនផងដែរ សម្លេង

អត្តបទដោយកញ្ញា(ចរិយា)