រូបភាពដោយ(ដេវុិន)

ប្រធាន គណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងនៅលើ ទំព័ហ្វេសបុកផ្លូវការ របស់លោក នៅថ្ងៃទី ១៤ កុម្ភះ ២០១៧ នេះថាលោកហ៊ុនសែន ដែលជា មេដឹកនាំកំពង់តែ កាន់អំណាច កំពុងតែ យកពាក្យថា របបខ្មែរ អាចកើតមានឡើងវិញ មកគំរាម ពលរដ្ឋខ្មែរ និងបំបាក់ស្មារតី ពលរដ្ឋខ្មែរ នៅពេល គណបក្សប្រជាជន មិនបានកាន់អំណាច តាមសំណេរ របស់លោកសួន សេរីរដ្ឋាលោក លើកបានលើកឡើងថា៖ លោក ហ៊ុន សែន តែងគំរាមថា ៖ បើ គណបក្សប្រជាជនកម្ពុជា របស់លោកបាត់បង់អំណាច គឺប្រទេសខ្មែរនឹងកើតសង្គ្រាមឡើងវិញ និងថា របបខ្មែរក្រហម អាចកើតឡើងវិញមកដឹកនាំប្រទេសខ្មែរសាជាថ្មី នោះវាគឺជាការគំរាម បន្លាចពលរដ្ឋខ្មែរដោយ យករឿងអតីតៈកាលមួយដែលពលរដ្ឋខ្មែរខ្លាច និងស្អប់បំផុតនោះមកនិទានដដែលៗដើម្បីបន្លាច​និងគំរាមសន្តិសុខសតិអារម្មណ៍របស់ពលរដ្ឋខ្មែរ ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហមផង និងជាជនរងគ្រោះនៃឧក្រិដ្ឋកម្មសង្គ្រាមផង ។ កាលើកឡើង របស់លោកសួន សេរីរដ្ឋា បែបនេះ គឺបន្ទាប់រយះពេលប៉ុន្មានថ្ងៃមកនេះ លោកហ៊ុនសែន បានផ្ញើសារទៅកាន់ ពលរដ្ឋខ្មែរ ជាថ្មីម្ដងទៀតបន្ទាប់ពី រដូវកានៃបោះឆ្នោត ឃុំសង្កាត់ជិតមកដល់ លោកហ៊ុនសែន ដែលជានាយករដ្ឋមន្រ្តីកំពង់តែកាន់អំណាច បានគំរាមថា បើគណបក្សប្រជាជន មិនបានកាន់អំណាច ឬរូបលោកមិនបាន កាន់អំណាចបន្តទៀតនោះទេ ប្រទេសខ្មែរដែលគ្មានកាដឹកនាំរបស់លោក នឹងកើតឡើងនូវ របបខ្មែរ ក្រហមសារជាថ្មីម្ដងទៀត ។ មេដឹកនាំចាស់វស្សារូបនេះ តែងប្រើ សារនយោបាយមួយផ្ញើសារទៅកាន់ ពលរដ្ឋខ្មែរ ដែលធ្លាប់ស្គាល់ពី របបខ្មែរក្រហម ដែលជា របបប្រល័យ ពូជន៍សាសន៍ ដែលកើតឡើងដោយ ក្រុមខ្មែរមួយក្រុម នឹងទទួលបានការជ្រុមជ្រែង ពី ប្រទេសយួននឹងប្រទេសចិន ក្នុងកា រួមដៃគ្នា សម្លាប់ ពលរដ្ឋខ្មែរ ស្លូតត្រង់។ គេនៅចាំបានថា គណបក្សប្រជាជន បានកាន់អំណាច រហូតមកសព្វថ្ងៃ គឺដោយសារ ខ្លួនបានចូល មករំដោះពលរដ្ឋខ្មែរ អោយផុតពីរបប ប្រល័យពូជន៍សាសន៍គឺ របប ពលពតខ្មែរនិង ខ្មែរក្រហម ដោយ លោក ហ៊ុនសែន បានយកថ្ងៃ ៧មករា ១៩៧៩ មកធ្វើជា បុណ្យជាតិ ហើយប្រាប់ ដល់ពលរដ្ឋខ្មែរថា ខ្លួនជាអ្នកមានគុណ។ ទាក់ទងនឹងថ្ងៃ ៧ មករា ១៩៧៩ ដែលលោក ហ៊ុនសែនថា ខ្លួនបាន រំដោះប្រទេសខ្មែរ ចេញពី របបពលពតនិងខ្មែរក្រហមនេះដែរ លោក សួនសេរីរដ្ឋា ធ្លាប់បានលើកឡើងថា វាជាថ្ងៃបុណ្យ នៃកាឈ្លានពានសារជាថ្មីម្ដងទៀត របស់ពួកប្រទេសយួន នឹង ប្រទេសចិន បានចូលមកឈ្លានពាន ប្រទេសខ្មែរជាលើកទី២ ហើយលោកថា គណបក្សប្រជាជន មិនបាន រំដោះ ពលរដ្ឋខ្មែរអ្វីនោះទេ តែបក្សជាជន ជាអ្នកនៅពីក្រោយនៃរបបខ្មែរក្រហម !។

សម្លេង លោកសួនសេរីរដ្ឋា

 

អត្តបទដោយ(ដេវុិន)