លោក សួនសេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ បានលើកឡើង នៅលើ ទំព័រហ្វេសបុក របស់លោក ថា គណបក្សប្រជាជនកម្ពុជា កំពង់តែប្រើច្បាប់ និង តុលាការ ដើម្បីចាប់អ្នកនិយាយមិនគាំទ្ររ គណបក្សប្រជាជន តាមសំណេរនេរ ដែលលលោក សួនសេរីរដ្ឋា បានអះអាង នៅក្នុងទំព័រហ្វេសបុក របស់លោកថា គណបក្សប្រជាជនកម្ពុជា តែងប្រើច្បាប់ដើម្បីប្តឹងដាក់ទោសអ្នកដែលរិះគន់ ប្រឆាំងខ្លួន តែតុលាការមិនដែលហ៊ានប្រើច្បាប់ដូចគ្នានេះ កាត់ទោសមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់ របស់ គណបក្សប្រជាជនកម្ពុជា វិញទេ ។ មិនត្រឹមតែ ប៉ុន្នុះ លោកសួនសេរីរដ្ឋា ក៏បានអះអាងបន្ថែមទៀតថា  បើលោក ហ៊ុន សែន និងមន្ត្រី គណបក្សប្រជាជនកម្ពុជា ប្តឹងនណាហើយ តើបងប្អូន ជនរួមឈាមខ្មែរ ដែលឃើញតុលាការទម្លាក់ការចោទប្រកាន់ទេ ? ហើយដែលឃើញ តុលាការហ៊ានកាត់ទោសលោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ដែលរងបណ្តឹងនៅក្រោមច្បាប់ដូចគ្នានេះទេ ?

នេះគេហៅថា ប្រទេសផ្តាច់ការដែលយក អ្នកធំជាច្បាប់ មិនមែនប្រទេសប្រជាធិបតេយ្យ ដែលយកច្បាប់ជាធំ ទេ ៕ ដូនគ្នា ទៅនឹង កាលើកឡើង របស់លោក សួនសេរីរដ្ឋា ស្ដីពីច្បាប់និងតុលានៅក្នុងប្រទេសខ្មែរនេះដែរ  លោកសួនសេរីរដ្ឋា បានថ្លែងនៅក្នុងកម្មវិធី វិសោធនកម្មច្បាប់ស្ដីពី គណបក្ស នៅក្នុងស្ថានីយន៍វិទ្យុ VOD ទាក់ទងទៅនឹង លោក គឹមសុខ ដែលជា វិភាគនយោបាយដែលត្រូវ តុលាការ ចាប់ឃុំខ្លួន នោះថា តុលាការ កំពង់តែ ប្រព្រឹត្រិ ខុសនិតិវិធី  ហើយតុលារកំពង់តែ អនុវត្តន៍ ទៅតាម កាបញ្ជាពី គណបក្សប្រជាជន គឺមិនបាន ប្រើច្បាប់មកនុវត្តន៍នោះទេ ....សម្លេង

ប្រព័ន្ធតុលាការ និងច្បាប់នៅក្នុងប្រទេសខ្មែរ ត្រូវបានបានគេមើលឃើញថា វាមិនមានភាព សុក្រឹត និងត្រឹមត្រូវ ហើយស្មើភាពគ្នា ចំពោះ ពលរដ្ឋខ្មែរ ទាំងអស់គ្នា នោះទេ ដោយច្បាប់ ហ៊ាន ដាក់ទោស តែ ពលរដ្ឋខ្មែរក្រីក្ររ អ្នកគ្មានអំណាច តែប៉ុន្នុះ តែច្បាប់និង តុលាការ នៅក្នុងស្រុកខ្មែរ មិនបាន យកមកអនុវត្តន៍ ចំពោះ អ្នកមាន អំណាច និងចំពោះ មន្រ្តី ជាន់ខ្ពស់ របស់ គណបក្សប្រជាជន ដែលមានទោសនោះទេ ពួកគេតែងត្រូវបាន ច្បាប់នឹង តុលាការ នៅស្រុកខ្មែរ ជួយការពារ និងជួយ បិទបាំងអំពើ ប្រព្រឹត្តិខុសច្បាប់របស់ពួកគេជានិច្ច ! 

អត្តបទដោយ(ដេវុិន)