ថ្ងៃទី២០កុម្ភៈ២០១៧,នេះលោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែបានលើកឡើងនៅក្នុងទំព័រហ្វេបុករបស់លោកថា សភាបក្សគឺមិនថាសភាបក្សកាន់អំណាចឬសភាបក្សមិនទាន់កាន់អំណាចទេ គឺពួកគេមិនមែនជា សភាអ្នកតំណាងពលរដ្ឋ (តំណាងរាស្ត្រ) នោះទេ ! ពួកគេជា សភាតំណាងបក្ស ដែលលើកដៃអនុម័តច្បាប់ ឬមិនលើកដៃ ឬក៏មិនចូលប្រជុំ គឺអាស្រ័យនៅលើ មេបក្សអ្នកបញ្ជារទាំងអស់ ។ ពោលគឺពួកគេមិនដែលខ្វល់ឡើយថាតើឆន្ទៈរបស់ពលរដ្ឋពិតប្រាកដចង់បានអ្វីទេ ។លោកបន្តទៀតថា ដូចខ្ញុំធ្លាប់បានលើកបង្ហាញថាបើថ្ងៃណាមួយមេបក្សរបស់ពួកគេបញ្ជារឲ្យសមាជិកសភាបក្សនេះត្រូវតែលើកដៃអនុម័តលើក មេមាន់មួយឲ្យធ្វើជាមេដឹកនាំប្រទេសនោះគឺពួកគេត្រូវតែលើកដៃអនុម័តទទួលយកមេមាន់នោះហើយ ! ។ តាំងពីឆ្នាំ១៩៩៣មករហូតដល់ពេលនេះគឺក្រុមបក្សដែលមានសំឡេងក្នុងសភាពេលគេចង់បង្កើតច្បាប់អ្វីមួយគឺពួកគេមិនដែលធ្វើប្រជាមតិជាមួយពលរដ្ឋទេ ។ មានតែមេៗ បក្សរបស់ពួកគេនិយាយគ្នា ចរចាគ្នា គឺចប់ហើយ ។ ដូច្នោះហើយបានជា ពេលពួកគេ ត្រូវគ្នា ក៏ពលរដ្ឋវេទនា ហើយពេលដែលពួកគេមិនត្រូវគ្នា ក៏ពលរដ្ឋនៅតែវេទនា ។ សូមស្តាប់នូវប្រសាសន៏លើកឡើងរបស់លោកសួនសេរីរដ្ឋាដែលបានឆ្លើយនូវសំនួរក្នុងកិច្ចសម្ភាសន៏កម្មវិធីតុមូលរបស់VODក្នុងប្រធានបទវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីពេលកន្លងទៅថ្មីៗនេះដូចតទៅ  ដូច្នោះបើពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាដេញពួកសមាជិកសភាបក្សទាំងបក្សកាន់អំណាចនិងទាំងបក្សមិនទាន់បានកាន់អំណាចដែលក្រុមអ្នកនយោបាយកាកសំណល់អស់នេះចេញពីរដ្ឋសភាឲ្យអស់ហើយរើសយុវជនអ្នកជំនាន់ថ្មីធ្វើជាសភាតំណាងពលរដ្ឋ(តំណាងរាស្ត្រ)ពិតប្រាកដចូលទៅក្នុងសភាបម្រើពលរដ្ឋ នោះទើបយើងអាច រំដោះទុក្ខពលរដ្ឋបាន ៕

ថ្ងៃទី២០កុម្ភៈ២០១៧,នេះលោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែបានលើកឡើងនៅក្នុងទំព័រហ្វេបុករបស់លោកថា

សភាបក្សគឺមិនថាសភាបក្សកាន់អំណាចឬសភាបក្សមិនទាន់កាន់អំណាចទេ គឺពួកគេមិនមែនជា សភាអ្នកតំណាងពលរដ្ឋ (តំណាងរាស្ត្រ) នោះទេ ! ពួកគេជា សភាតំណាងបក្ស ដែលលើកដៃអនុម័តច្បាប់ ឬមិនលើកដៃ ឬក៏មិនចូលប្រជុំ គឺអាស្រ័យនៅលើ មេបក្សអ្នកបញ្ជារទាំងអស់ ។ ពោលគឺពួកគេមិនដែលខ្វល់ឡើយថាតើឆន្ទៈរបស់ពលរដ្ឋពិតប្រាកដចង់បានអ្វីទេ ។លោកបន្តទៀតថា

ដូចខ្ញុំធ្លាប់បានលើកបង្ហាញថាបើថ្ងៃណាមួយមេបក្សរបស់ពួកគេបញ្ជារឲ្យសមាជិកសភាបក្សនេះត្រូវតែលើកដៃអនុម័តលើក មេមាន់មួយឲ្យធ្វើជាមេដឹកនាំប្រទេសនោះគឺពួកគេត្រូវតែលើកដៃអនុម័តទទួលយកមេមាន់នោះហើយ ! ។

តាំងពីឆ្នាំ១៩៩៣មករហូតដល់ពេលនេះគឺក្រុមបក្សដែលមានសំឡេងក្នុងសភាពេលគេចង់បង្កើតច្បាប់អ្វីមួយគឺពួកគេមិនដែលធ្វើប្រជាមតិជាមួយពលរដ្ឋទេ ។ មានតែមេៗ បក្សរបស់ពួកគេនិយាយគ្នា ចរចាគ្នា គឺចប់ហើយ ។ ដូច្នោះហើយបានជា ពេលពួកគេ ត្រូវគ្នា ក៏ពលរដ្ឋវេទនា ហើយពេលដែលពួកគេមិនត្រូវគ្នា ក៏ពលរដ្ឋនៅតែវេទនា ។

សូមស្តាប់នូវប្រសាសន៏លើកឡើងរបស់លោកសួនសេរីរដ្ឋាដែលបានឆ្លើយនូវសំនួរក្នុងកិច្ចសម្ភាសន៏កម្មវិធីតុមូលរបស់VODក្នុងប្រធានបទវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីពេលកន្លងទៅថ្មីៗនេះដូចតទៅ 

សម្លេង

ដូច្នោះបើពលរដ្ឋទាំងអស់គ្នាត្រូវរួមគ្នាដេញពួកសមាជិកសភាបក្សទាំងបក្សកាន់អំណាចនិងទាំងបក្សមិនទាន់បានកាន់អំណាចដែលក្រុមអ្នកនយោបាយកាកសំណល់អស់នេះចេញពីរដ្ឋសភាឲ្យអស់ហើយរើសយុវជនអ្នកជំនាន់ថ្មីធ្វើជាសភាតំណាងពលរដ្ឋ(តំណាងរាស្ត្រ)ពិតប្រាកដចូលទៅក្នុងសភាបម្រើពលរដ្ឋ នោះទើបយើងអាច រំដោះទុក្ខពលរដ្ឋបាន ៕

អត្តបទដោយ(កញ្ញា ចរិយា)