សួនសេរីរដ្ឋា ៖ នៅស្រុកខ្មែរ មានអ្នកនយោបាយបីក្រុម(ក្រុមតើខ្ញុំខុសអី,ក្រុមអួតខ្លួនត្រូវមិនចេះខុស,និងក្រុមអួតខ្លួនល្អមិនចេះអាក្រក់)

នៅថ្ងៃទី២៦កុម្ភៈ២០១៧,លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរលោកបានធ្វើកាអត្ថាធិប្បាយនៅក្នុងហ្វេសបុករបស់លោកទាក់ទង់និងសំណួរដែលបានសួរលោកកាលថ្ងៃនោះមុននោះថាតើក្រុមអ្នកនយោបាយ៣ក្រុមដែលលោកអត្ថាធិប្បាយកាលថ្ងៃនោះមុននោះជា ក្រុមយ៉ាងដូចម្តេច ?

 ថ្ងៃនេះលោកបានធ្វើការឆ្លើយពន្យល់បន្ថែមដូចខាងក្រោមនេះ

១)ក្រុមដែលពូកែខាងវាយធ្វើបានពលរដ្ឋប្រើកម្លាំងប្រដាប់អាវុធរបស់ជាតិ មកការពារអំណាចបក្ស អំណាចផ្ទាល់ខ្លួននោះ គឺជា «ក្រុមដែលអួតខ្លួនត្រូវ មិនចេះខុស» ទោះជា មជ្ឈដ្ឋានជាតិនិងអន្តរជាតិមើលឃើញកំហុសដឹកនាំប៉ុនមហាមេឃក៏ដោយ ក៏នៅតែ បែមកសួរគេវិញទាំងល្ងិតថា ៖ តើខ្ញុំខុសអី ?

២) ក្រុមដែលពូកែខាងយករូបភាព និសកម្មភាព ដែលពួកកាន់អំណាច វាយធ្វើបាប សម្លាប់ពលរដ្ឋ ខ្មែរ យកទៅលក់ រៃអង្គាសយកលុយពីខ្មែរអ្នកអាណិតជាតិនៅ ក្រៅប្រទេស យកមកដាក់ចូលហៅប៉ៅ ហ៊ឺហា ពុករលួយ លុយជំនួយជួយជាតិ ទាំងខ្លួនមិនទាន់បានកាន់អំនាចនោះ គឺជា «ក្រុមដែលអួតខ្លួនល្អ មិនចេះអាក្រក់» ទោះជា លេចរឿងអាក្រក់ រឿងអាស្រូវចេញមកហាលវាល នៅលើគោកក៏ដោយក៏ពួកគេមិនដែលហ៊ានទទួលយកថាជាការពិតដែរ ។

៣) ក្រុមដែលពូកែខាងជេរដៀល មើលងាយពលរដ្ឋថា ល្ងង់ ឈាមថោក ឈាមឆ្កែ នោះ គឺជា «ក្រុមដែលអួតខ្លួនចេះ មិនដែលល្ងង់»ទោះជាខ្លួនល្ងង់រហូតដល់បង្រៀនអ្នកដែលខ្លួនមើលឃើញថាល្ងង់នោះបង្រៀនមិនចេះផងក៏នៅតែមិនទទួលស្គាល់ ថាខ្លួនឯងល្ងង់ដែរ ។

លោកសួនសេរីរដ្ឋាក៏ភ្ជាប់នូវសំណួមួយវិញថាតើពលរដ្ឋ នៅត្រូវការនិងចង់បានពួកទាំង៣ក្រុមនេះឲ្យបំពុលសង្គមខ្មែរទៀតឬ ? ទាក់ទង់និងកាលើកឡើងរបស់លោកសួនសេរីរដ្ឋាខាងលើនេះដែលលោកយិនឈឿនតំណាងយុវជនប៉ៃតងរបស់គណបក្សអំណាចខ្មែរប្រចាំខេត្តកំពតបានលើឡើងនូវទស្សនះផ្ទាល់ខ្លួនរបស់លោកថាលោកគាំទ្ររទាំងស្រុងចំពោះកាលើកឡើងខាងលើនហើយសំរាប់រូបលោកគឺមិនចង់បាននិងមិនត្រូវកាពួកអ្នកនយោបាយទាំង៣ក្រុមនេះឲ្យបំពុលសង្គមខ្មែរទៀតនោះទេ

សម្លេង​លោក យិនឈឿន ..

ជាចុងបញ្ចប់លោកសួនសេរីរដ្ឋាបានលើឡើងទៀតថាពួក អ្នកនយោបាយ៣ក្រុមនេះសុទ្ធតែចង់បានអំណាចពីពលរដ្ឋតែគ្មាននណាឲ្យតំលៃពលរដ្ឋទេគឺចាត់ទុកពលរដ្ឋដូចជាសត្វគោនៅក្នុងក្រោលរបស់ខ្លួន ចង់វ៉ៃដំ ច្រំធាក់ ជេរ ដៀល រួចយកពលរដ្ឋធ្វើអាជីវកម្មយ៉ាងណា គឺស្រេចតែពួកគេ ៕

អត្តបទដោយ (កញ្ញាចរិយា)