នៅថ្ងៃទី ៨ មីនា ២០១៧បន្ទាប់ពី គ.ជ.ប (គណកម្មាធិការ ជួយ បក្ស) សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ចេញលិខិតមួយដោយសរសេរលើកភ្ជាប់ជាមួយនូវការដកស្រង់ខ្លឹមសារដែលលោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរសរសេរកាលពីថ្ងៃទី៤មីនា២០១៧កន្លងទៅស្រាប់តែនៅថ្ងៃទី៨មីនា២០១៧ដដែលនេះបញ្ជីឈ្មោះបេក្ខជនរបស់គណបក្សអំណាចខ្មែរដែលឈរឈ្មោះក្នុងសង្កាត់ព្រែកព្រះស្តេចធ្លាក់ដល់ដៃមេភូមិមេ ឃុំមេបក្សគណបក្សប្រជាជន ទាំងអស់ ។ នេះបើតាមការលើកឡើងរបស់លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរលើទំព័រហ្វេបុកផ្លូវការបស់លោក។ លោកបានបញ្ជាក់បន្តរទៀតថា ហើយថ្ងៃនេះដែរមេភូមិមេឃុំបក្សប្រជាជនបានហៅបេក្ខជនតំណាងឃុំរបស់គណបក្សអំណាចខ្មែរឲ្យទៅប្រជុំនៅមន្ទីបក្សប្រជាជនក្នុងសង្កាត់ព្រែកព្រះស្តេចរួចសំឡុតគំរាមឲ្យឲ្យផ្តិតមេដៃ ដកបេក្ខភាពចេញនិងចំពោះអ្នកមិនព្រមទៅប្រជុំត្រូវមេភូមិនិងមន្ត្រីបក្សប្រជាជនយកក្រដាសមកបង្ខំឲ្យផ្តិមេដៃដល់ផ្ទះ។លោកសួនសេរីរដ្ឋាបានចាប់ទុកទង្វើខាងលើនេះថា

នេះជាអំពើរគំរាមកំហែងសិទ្ធិនយោបាយរំលោភសិទ្ធិនយោបាយដែលធ្វើឡើងដោយមន្ត្រីបក្សគណបក្សប្រជាជនក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង  គណបក្សអំណាចខ្មែរ មិនអាចទទួលយកបានដាច់ខាត ចំពោះអំពើដ៏ថោកទាប ដែលធ្វើនយោបាយថោកទាបបែបនេះរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រងបាត់ដំបង ។ ដើម្បីជ្រាប់អោយកាន់តែច្បាស់ពីព័ត៌មាននេះបន្ថែម ទៀតសូមជូបជាមួយ លោក ម៉ក់រតនាប្រធានគណកម្មាធិការ ព័ត៌មាន និងជាអ្នកនាំពាក្យ គណបក្សអំណាចខ្មែរ ដែលលោកនិងធ្វើកាអធិប្បាយបញ្ជាក់បន្ថែមទាក់ទងនិងបញ្ហាខាថលើនេះដូចតទៅ

សម្លេង

ទស្សនា វីដេអូ តាមប្រព័ន្ធ (YOUTUBE) (https://www.youtube.com/watch?v=y3ONm0g_Ax8)