ថ្ងៃទី ២០ មីនា ២០១៧,

អំពើពុករលួយ គឺជាអំពើប្លន់ជាតិ ! ដូច្នោះ ជនដែលកាន់អំណាចហើយយកអំណាច កើបប្រាក់ដោយអំពើពុករលួយនោះ យើងហៅថាជាក្រុមចោរសង្គម ឬចោរលួចជាតិ វាមិនខុសទេ... ហើយក៏គ្មានអ្វីត្រូវញញើត ឬខ្លាចមិនហ៊ានហៅពួកនេះថាជាចោរដែរ !

ប្រទេសយើងដែលប្រាក់ខែរបស់ នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិកសភា មិនបាន ១ ខែ ៥០០០ ដុល្លារ ផង យើងសួរថា តើគ្រួសារនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល ព្រមទាំងសមាជិកសភាបក្សកាន់អំណាចនេះ បានលុយមកពីណាសល់ យកទៅចែកអំណោយឲ្យពលរដ្ឋនោះ ? បើពួកនេះមិនប្លន់ជាតិ មិនលួចជាតិទេនោះ ប្រាក់ខែរបស់ពួកគេ ចាយសម្រាប់តែចំណាយក្នុងផ្ទះរបស់ពួកគេមិនគ្រប់ផង ។

ក្នុងប្រទេសខ្មែរមានវប្បធម៌ ពុករលួយតាំងពីក្នុងវាំង រហូតដល់ក្នុងវត្ត !!! ហើយ ជនពុករលួយដែលកាន់អំណាច មិនដែលទទួលស្គាល់ថាខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួន ពុករលួយទេ ។

កាតព្វកិច្ចកំចាត់ជនពុករលួយ ជាកាតព្វកិច្ចរួមរបស់ពលរដ្ឋខ្មែរ ! ដូច្នោះត្រូវរួមគ្នាទម្លាក់ មេដឹកនាំចោរ និងមេដឹកនាំសង្គ្រោះចោរ ដើម្បីប្តូរយកមេដឹកនាំជាតិ​ !

ទាក់ទងនឹងកាលើកឡើង របស់ មេបក្សអំណាចខ្មែរ ខាងលើនេះដែរ លោក យិនឈឿន ដែលជាយុវជន តំណាងខេត្ត កំពត របស់ គណបក្សអំណាចខ្មែរ លោកក៏បញ្ចេញ ទស្សនះ នៃកាយល់ឃើញ របស់លោក ស្រដៀង នឹងលោក សួនសេរីរដ្ឋា ដែរ 

សម្លេង

អត្តបទដោយកញ្ញា(ណារា)

ទស្សនាវីដេអូ ( https://www.youtube.com/watch?v=Bxgvxw6lELk )