ការដំឡើងប្រាក់ខែ តែមិនបដិបត្តិច្បាប់ឲ្យត្រឹមត្រូវតាមតួនាទី ហើយនិងវប្បធម៌ធ្វើការងារដែលបែងចែកមិនដាច់ស្រឡះរវាងការងាររដ្ឋ និងការងារគណបក្សនយោបាយ នេះ វាគឺជាក្បួនចោរធ្វើនយោបាយលួចយកលុយជាតិ ទៅបំប៉នមន្ត្រីឲ្យបម្រើនយោបាយគណបក្ស!។នេះគឺជាកាលើកឡើងរបស់លោសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរនៅថ្ងៃទី ២៣ មីនា ២០១៧

ក្នុងនោះដែរលោកសួនសេរីរដ្ឋាក៏បានលើភ្ជាប់នូវសំនួរមួយចំនួនសួថាហេតុអ្វីក៏មន្ត្រីរដ្ឋាភិបាលខ្មែរ កាន់តែទទួលបានការដំឡើងឋានៈ និងដំឡើងប្រាក់ខែ រឹតតែប្រព្រឹត្តិអំពើពុករលួយ ? ហើយមូលហេតុអ្វីបានជាអំពើពុករលួយក្នុងប្រទេសខ្មែរ កាន់តែរិះគន់ កាន់តែប្រឆាំង គឺកាន់តែពុករលួយ ? ​ឆ្លើយតបនិងសំណួរខាងលើនេះដែរសូមស្តាប់ការយល់ឃើញរបស់លោក ទេព វិរះ មន្រ្តីនាំមពាក្យរបស់គណបក្សអំណាចខ្មែរទាក់ទងនិងបញ្ហាទាំងនេះដូចតទៅដូចតទៅ

សម្លេង លោក ទេពវិរៈ អ្នកនាំពាក្យ គណក្យអំណាចខ្មែរ.

តភ្ជាប់នឹងការលើកឡើងខាងលើនេះដែសំណេរបន្ទាប់របស់លោសួនសេរីរដ្ឋាបានស្រាយបញ្ជាក់នូវសំណួរខាលើថា  នេះគឺមកពីអំណាចតាមរយៈខ្សែរគ្រួសារដែលមានអំណាច ក្នុងគណបក្សដែលកាន់អំណាចវាធំជាងច្បាប់និងលុបលើច្បាប់ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរដ្ឋការ ហើយមួយទៀតវប្បធម៌ដែលយកចំណារបស់នាយករដ្ឋមន្ត្រី និងចំណាររបស់រដ្ឋមន្ត្រី នៃ គណបក្សកាន់អំណាចមកប្រើឲ្យមានប្រសិទ្ធិភាពជាងច្បាប់ ដែលអនុម័តដោយរដ្ឋសភាទៅទៀតនោះ វាគឺជាទម្លាប់លើកទឹកចិត្តឲ្យមន្ត្រី ខ្លាចចំណារ ជាងខ្លាចច្បាប់ ហើយពលរដ្ឋត្រូវការចំណារ ជាងត្រូវការការអនុវត្តន៍ច្បាប់ឲ្យត្រឹមត្រូវ ។ ដូចនេះ នាយករដ្ឋមន្ត្រី ក្លាយខ្លួនជា​ឪច្បាប់ ជា​ឪតុលាការ ដែលរឹតតែធ្វើប្រព័ន្ធច្បាប់ និងអានុភាពនៃច្បាប់កាន់តែចុះខ្សោយ រួចហើយមន្ត្រីក៏ស្រវ៉ឹងនឹងអំពើពុករលួយ ស្រវ៉ឹងនឹងអំណាច ខ្លាំងជាងស្រវ៉ឹងស្រាទៅទៀត (ស្រវ៉ឹងស្រាយ៉ាងយូរ ២៤ ម៉ោង ស្វាងហើយ តែបើស្រវ៉ឹងអំណាច និងស្រវ៉ឹងអំពើពុករលួយ គឺស្រវ៉ឹងតពូជន៍) ។ចុងបញ្ចប់នៃសំណេររបស់លោកសួនសេរីរដ្ឋាបានបញ្ជាក់ថា

ពាក្យថា «ចូលធ្វើការរដ្ឋឥឡូវ បានប្រាក់ខែច្រើន អាចរកលុយបានច្រើនថែមទៀត» វាបានធ្វើឲ្យការងាររដ្ឋក្លាយទៅជាគោលដៅរបស់ពូជន៍ជនពុករលួយ ដែលរកតួរនាទីតាមរយៈខ្សែ គណបក្ស ៕

ទស្សនា វីដេអូ ( http://www.scorphq.com/YouTube/pgNBT.php?v=0c29GZ-ol6A )

អត្តបទដោយ កញ្ញា(ចរិយា)