សហរដ្ឋអាមេរិក ពិតជាបានទម្លាក់គ្រាប់បែកលើដីខ្មែរមែន... នេះជាប្រវត្តិសាស្ត្រដែលមិនអាចលុបបំបាត់បានទេ ! តែឬសគល់ដែលនាំឲ្យសហរដ្ឋអាមេរិកសម្រេចចិត្តទម្លាក់គ្រប់បែករហូតដល់ 500,000 តោនលើដីខ្មែរ ក៏កូនខ្មែរគ្រប់គ្នាត្រូវតែដឹងដែរ ។នេះជាកាលើកឡើង របស់ លោក សួនសេរីរដ្ឋា នៅលើបណ្ដាញទំនង សង្គមហ្វេសបុកផ្ទាល់ខ្លួន របស់លោក កាលពីថ្ងៃទី ០៤ ខែ មេសារ ឆ្នាំ ២០១៧  លោក សួនសេរីរដ្ឋា បានអះអាងថា ប្រទេស សហរដ្ឋអាមេរិច បានទម្លាប់គ្រាប់បែកមកលើទឹកដីខ្មែរ ពិតមែន តែប្រទេសសហរដ្ឋអាមេរិចមិនមែនទម្លាក់គ្រាប់បែក ដើម្បីសម្លាប់ពលរដ្ឋខ្មែរនោះទេ តែកាលនោះ សហរដ្ឋអាមេរិច ទម្លាប់គ្រាប់បែកដើម្បី ដេញ កងទ័ពយួន នេះជាកាលើកឡើង របស់លោក សួនសេរីរដ្ឋា

យើងដឹងថា វត្តមានកងទ័ពអាមេរិកនៅឥណ្ឌូចិន គឺធ្វើសង្គ្រាមជាមួយពួក យួនហាណូយ ដែលពួកយួនហាណូយ នេះក៏ជាសត្រូវរបស់ខ្មែរដែរ ។ អាមេរិក ធ្វើសង្គ្រាមជាមួយយួន ហេតុអ្វីក៏បែជាមកទម្លាក់គ្រាប់បែកធុនធ្ងន់លើដីខ្មែរ ? នេះក៏ដោយសារតែនៅលើដីខ្មែរភាគខាងកើត មានវត្តមានកងទ័ពយួនហាណូយ តាំងបន្ទាយទ័ព រហូតដល់លើកផ្លូវលំមួយឈ្មោះ ផ្លូវលំហូជីមិញ ក្រវ៉ាត់តាមព្រំដែនខ្មែរ លាវ និងយួន ទៀតផង ។

សំណួរ ៖ កាលណោះរដ្ឋាភិបាលរបស់សម្តេច សីហនុ ប្រកាសនយោបាយអព្យាក្រិត ប្រាប់ពិភពលោកថា ខ្មែរជាកោះសន្តិភាព ! ចុះបើអព្យាក្រិត ជាកោះសន្តិភាព ម្តេចក៏មានវត្តិមានកងទ័ពយួនហាណូយ នៅក្នុងដីខ្មែរ ? ហេតុអ្វីក៏រដ្ឋការរបស់សម្តេច សីហនុ ដឹកស្បៀង ដឹកថ្នាំពេទ្យ ទៅឲ្យកងទ័ពយួន និងចិញ្ចឹមកងទ័ពយួន នៅលើដីខ្មែរ ?

ទាក់ទងនឹង សំនួរថា តើ កាលដែលសហរដ្ឋាអាមិរច ទម្លាប់គ្រាប់នោះ តើដើម្បីអ្វី? ដើម្បី សម្លាប់ខ្មែរ ឬដើម្បី សម្លាប់កងទ័ពយួន ដែលបានខ្ជីដីខ្មែរ មកធ្វើជា ទីតាំងយោធារ យួននោះឬ ?តើ មូលហេតុអ្វីបានជា ព្របរមរតនះកោដ្ឋ ព្រះបាទនរោត្តម សីហនុអោយ ដី កងទ័ពយួន ខ្ជីធ្វើជាបន្ទាយ ទាហ៊ាន លោក ម៉ក់រតនា អ្នកនាំពាក្យ គណបក្សអំណាចខ្មែរ បានប្រាប់វិទ្យុអំណាចខ្មែរ​អោយដឹងថា ៖

 

សម្លេង

ជាចុង បញ្ចប់ នៃសំណេរ លោក សួនសេរីរដ្ឋា បានសរសេរ រៀបរាប់ថា កងទ័ពអាមេរិក ដេញវ៉ៃកងទ័ពយួន ហាណូយ ស្រាប់តែដេញរកឃើញជំរកកងទ័ពយួនហាណូយនៅក្នុងដីខ្មែរ ដែលយកពលរដ្ឋខ្មែរចំណាប់ខ្មាំង ! បើប៉ូលីសកំពុងដេញចាប់ចោរ ហើយស្រាប់តែឃើញចោរកំពុងសម្ងំលាក់ខ្លួនក្នុងផ្ទះរបស់អ្នក ដែលអ្នកចូលរួមគំនិតជាមួយចោរ លាក់ចោរក្នុងផ្ទះ ! តើប៉ូលីសលែងចោរ ឬអនុវត្តន៍វិធាន ចាប់ចោរ ?

អត្តបទដោយ (ដេវុិន)