១៧ មេសា ១៩៧៥ កាលពី ៤២ ឆ្នាំមុន គឺជាថ្ងៃជ័យជំនះរួមរបស់ យួន និង ចិន ដែលបានសហការណ៍គ្នាវាយផ្តួលរំលំរដ្ឋាភិបាលខ្មែរស្របច្បាប់ រួចលើកបន្តុបរដ្ឋាភិបាលខ្មែរក្រហម ឲ្យឡើងកាន់អំណាចសម្លាប់រង្គាលអាយុជីវិតពលរដ្ឋអស់ជាង ៣ លាននាក់ ! ។ ខួប ១៧ មេសា នេះក៏ត្រូវបានពួកអាយ៉ងយួន ដែលយួនបានលើកបន្តុបឲ្យកាន់អំណាចនៅភ្នំពេញ ក្រោយថ្ងៃ ៧ មករា ១៩៧៩ នោះគោរពអបអរសាទរថា ជាថ្ងៃជ័យជំនះរបស់ខ្លួនផងដែរ កាលពីមុនមានកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ។

ក្រុមខ្មែរក្រហមនិយម ចិន និងក្រុមខ្មែរក្រហមនិយមយួន គឺជាក្រុមខ្មែរក្រហមតែមួយ ដែលមានបាតដៃប្រឡាក់ឈាម និងក្រុមឃាតករសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់ ដើម្បីបម្រើមហិច្ឆតាឈ្លានពានរបស់ យួន និងចិន ដែលយួនប្រាថ្នា លេបត្របាក់ទឹកដីខ្មែរ ហើយប្រាថ្នាយកធនធានធម្មជាតិរបស់ទាំងអស់ ទៅចិញ្ចឹមជនជាតិចិនរាប់រយាលាននាក់ដែលកំពុងអត់បាយ ។

បច្ចុប្បន្ន ទៅបីជាពួកអតីខ្មែរក្រហមនិយមចិន និងខ្មែរក្រហមនិយមយួន ទាំងអស់ នោះបានប្តូរសម្លៀកបំពាក់ តែចរឹតដឹកនាំសម្លាប់ពលរដ្ឋខ្មែរដោយប្រយ៉ោល និងជម្លៀសបណ្តេញពលរដ្ឋខ្មែរ ចេញពីទីក្រុង ទុកដីក្រុងឲ្យយួន និងចិន គឺជានយោបាយដដែល ដែលខ្មែរគ្រប់រូបមិនគួរណាមើលរំលង ហើយភ្លេចឡើយ ។ ហើយតុលាការកូនកាត់ ដែលបង្កើតសម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមនា ពេលនេះ មិនអាចជួយស្វែងរកការពិត ឲ្យកូនខ្មែរ និងពលរដ្ឋខ្មែរ ដឹងពីការពិតនៃរបបវាលពិឃាតនេះ បានទេ ក្រៅពីពួកគេព្យាយាមកាយកប់ការពិត ដោយប្រើយុទ្ធសាស្ត្រពន្យាពេលឲ្យសាក្សីរស់ និងមេដឹកនាំខ្មែរក្រហមមួយចំនួនចាស់ ឈឹស្លាប់ ។ខ្មែរក្រហម និងមេដឹកនាំរបបនេះ គឺជាអាយ៉ងរបស់ យួន និងចិន ! ៕

ទាក់ទងនឹង បញ្ហាខាងលើនេះដែរ លោក យិនឈឿន តំណាងខេត្ត កំពត នៃ គណបក្សអំណាចខ្មែរ លោកបាន លើកឡើងជា ទស្សនះ យល់ឃើញរបស់លោក ថា

សម្លេង ..

អត្តបទដោយ (កញ្ញា ណារា)