ដើម្បីរក្សាសន្តិភាព និងបង្កើតសន្តិភាពពិតប្រាកដ លែងឲ្យមានសង្គ្រាមដណ្តើមដីដីធ្លីរបស់ពលរដ្ឋ និងបញ្ចប់សង្គ្រាមគ្រោះថ្នាក់ចរាចរណ៍សម្លាប់អាយុជីវិតពលរដ្ឋខ្មែរ តទៅទៀត គឺ ពលរដ្ឋខ្មែរ ត្រូវតែឈប់គាំទ្រ គណបក្សប្រជាជនកម្ពុជា ! ឈប់បោះឆ្នោតបន្តឲ្យលោក ហ៊ុន សែន កាន់អំណាចបន្តទៀត..! ហើយចំពោះការថ្លែងរបស់លោក ហ៊ុន សែន ដែលលើកថា បើមិនចង់ឲ្យមានសង្គ្រាម ត្រូវបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា នោះគឺមានន័យថា លោក ហ៊ុន សែន កំពុងតែគំរាមពលរដ្ឋខ្មែរថា បើក្រុមបក្សខ្លួនចាញ់ គឺក្រុមបក្សខ្លួននឹងបង្ករសង្គ្រាម... ពោលគឺ លោក ហ៊ុន សែន កំពុងតែយកពាក្យសង្គ្រាមមកគំរាម បំភ័យ និងសំឡុតពលរដ្ឋខ្មែរ ដើម្បីបង្ខំពលរដ្ឋខ្មែរឲ្យបន្តគាំទ្រអំពើផ្តាច់ការរបស់ពួកខ្លួន !

នេះជាកាលើកឡើង របស់មេបក្សអំណាចខ្មែរ លោក សួនសេរីរដ្ឋា នៅលើហ្វេសបុក របស់លោក កាលពីថ្ងៃទី២២ ខែមេសារ ឆ្នាំ ២០១៧  កាលើកឡើង របស់លោក សួនសេរីរដ្ឋា ខាងលើដូចនេះ គឺបន្ទាប់ ពីលោក ហ៊ុនសែន បាន បានបញ្ចេញសារព្រមាន ក៏ដូចជា ក្រើនរំលឹក ដល់ពលរដ្ឋខ្មែរ ជាថ្មីម្ដងទៀតថា សង្រ្គាម នឹងអាចកើតមានឡើង នៅពេល ដែលគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុនសែនចាញ់ឆ្នោត លោក ហ៊ុនសែនថា បើចង់អោយមាន កាអភិវឌ្ឃន៍ និង សន្តិភាព ទៀតនោះ ត្រូវបោះឆ្នោត អោយ គណបក្សប្រជាជន តើ ពលរដ្ឋខ្មែរ ចង់បោះឆ្នោត ដើម្បីសង្រ្គាម ឬបោះឆ្នោត ដើម្បីសន្តិភាព និងកា អភិវឌ្ឍន៍ ?

សម្លេង លោកហ៊ុនសែន ..

នេះមិនមែនជា លើកទីមួយនោះទេ ចំពោះសារព្រមាន ថា គណបក្សប្រជាជនចាញ់ឆ្នោ នឹងកើតមានសង្រ្គាម របស់ លោក ហ៊ុនសែននោះ តែនេះជាកាលើកឡើង ញយដងមកហើយ

ចំពោះកាលើកឡើង របស់ហ៊ុនសែននេះដែរ ទស្សនះ យុវជននិង អ្នកលេងនូវបណ្ដាញ សង្គមហ្វេសបុកមួយចំនួន បានប្រតិកម្មយ៉ាងខ្លាំងថា តើសង្រ្គាមកើតមានឡើងយ៉ាងមិចបានទៅ បើពលរដ្ឋខ្មែរ ម្ចាស់ប្រទេមួយនេះ គ្មាន កងទ័ព និង អាវុធផងនោះ តើអ្នកណា ជាអ្នកបង្ករ សង្រ្គាមឡើងទៅ កាលើកឡើង របស់ នាយករដ្ឋមន្រ្តីបែបនេះ គឺជា គំនិតមេដឹកនាំ ផ្ដាច់ការ ពួកគាត់នាំគ្នា លើកឡើងទៀតថា ប្រទេសខ្មែរ មួយនេះ មិនមែនជា កម្មសិទ្ធ របស់បក្សណា បុគ្គលណា ក្រុមគ្រួសារ បុគ្គលណាមួយនោះទេ តែវាជា កម្មសិទ្ធរួម របស់ ពលរដ្ឋខ្មែរ គឺដំណែង ជានាយករដ្ឋមន្រ្តី ពលរដ្ឋខ្មែរ មានសិទ្ធិធ្វើគ្រប់គ្នា ព្រោះប្រទេសមួយនេះ ប្រកាន់ របបប្រជាធិបតេយ្យ មិនមែន កុម្មុយនីស នោះទេ ! ។

អត្តបទដោយ (ដេវុិន)