មេបក្សអំណាចខ្មែរ លោកសួនសេរីរដ្ឋា បានថ្លែងចំៗនៅចំពោះមុខ អ្នកគាំទ្រ នៅខេត្ត កំពង់ស្ពឺ កាលពីពេលកន្លងទៅថា រដ្ឋាភិបាលក្រុងភ្នំពេញ ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ជារដ្ឋាភិបាល អាយ៉និងខ្ញំយួន

នៅក្នុងកាថ្លែងនោះ លោកសួនសេរីរដ្ឋាបាន និយាយចំៗថា រដ្ឋាភិបាលដែលកំពុងតែដឹកនាំ ប្រទេសខ្មែរ គឹវាមិនមែនជារដ្ឋាភិបាលខ្មែរ ដែលបម្រើខ្មែរ តែជារដ្ឋាភិបាល បម្រើបរទេស និងខ្ញំបរទេស រដ្ឋាភិបាលមួយដែលមិនយកចិត្តទុកដាក់បម្រើពលរដ្ឋខ្លួនឯង តែយកចិត្តទុកដាក់បម្រើបរទេស ដែលជាសត្រូវឈ្លានពាន គឺយើមិនអាចហៅរដ្ឋាភិបាលថា ជារដ្ឋាភិបាលខ្មែរទេ តែគឺជារដ្ឋាភិបាល អាយ៉ងគេ ...

សម្លេង....លោកសួន សេរីរដ្ឋា ..

កាលើកឡើងរបស់ លោកសួនសេរីរដ្ឋាខាងលើនេះ ស្របពេលដែលមជ្ឍដ្ឋាន ពលរដ្ឋខ្មែរភាគច្រើន បានមើលឃើញថារដ្ឋាភិបាល ក្រុងភ្នំពេញដែលដឹកនាំដោយ លោកហ៊ុនសែននោះ បានបញ្ជូន ជនជាតិយួនជាមឺននាក់ អោយមករស់នៅលើទឹកខ្មែរ យ៉ាងច្រើនពាសពេញផ្ទៃប្រទេស បំផ្លាញខ្ទេចគ្មានសល់ នូវសម្បត្តិ៍ធម្មជាតិ និងកេរ្ដិ៍ដំណែល ដូនតាខ្មែរ កាលពីកន្លងទៅថ្មីនេះ ថ្លែងជាភាសាយួនផង នឹងភាសារខ្មែរ ផងនោះលោក ហ៊ុនសែនបានស្រែកព្រមាន ពលរដ្ឋខ្មែរ ម្ចាស់ប្រទេសមួយនេះថា តើចង់មានសន្តិភាពជាមួយប្រទេសយួន ឬមួយចង់ជីកលេដ្ឋាន ធ្វើសង្រ្គាមជាមួយនឹងពួកយួន ....

សម្លេង...លោកហ៊ុនសែន ...

ពលរដ្ឋខ្មែរ ភាគច្រើន ពួកគាត់ក៏មានកាព្រួយថា ថ្ងៃណាមួយប្រទេសខ្មែរ អាចនឹងត្រូវបាត់បង់ដោយសារ កាបង្ហូរជនជាតិយួនអោយ មករស់នៅលើទឹកដីខ្មែរ យ៉ាងច្រើនកុះករដូចនេះ ។ គេនៅចាំបានថា គណបក្សប្រជាជនជនកម្ពុជាដែលដឹកនាំដោយ លោកហ៊ុនសែននោះ ជាគណបក្សមួយ ដែលកើតចេញពីបង្កើត របស់ពួកយួន ហើយទទួលបានជួយជ្រោមជ្រែង ពីប្រទេសយួន ដើម្បីឡើងដឹកនាំប្រទេសខ្មែរ ប្រទេសយួន និងប្រទេសខ្មែរ ធ្លាប់មានប្រវត្តិសាស្រ្ដ ដែលជាសត្រូវ សួរពូជន៍ ប្រទេសខ្មែរ ត្រូវបាត់បង់ដី និងរងនៅកាប់សម្លាប់ពលរដ្ឋខ្មែរ យ៉ាងសាហាវ ឃោឃៅ ពីប្រទេសយួន ...។

អត្តបទដោយ(ដេវុិន)