ពលរដ្ឋខ្មែរ តោងពិចារណាថា ៖ បើតំលៃស្រូវអង្ករថោក គ្មានទីផ្សារមិនមែនពួកឈ្មួញទិញស្រូវកិនអង្ករលក់មានរោងម៉ាស៊ីន មានលុយ មានឡាន មានវីឡា ហើយក្លាយជាឧកញ៉ា ទំនុកបម្រុងគណបក្សប្រជាជនកម្ពុជានោះទេ!បើតំលៃដំឡូងថោកគ្មានទីផ្សារមិនមែនពួកឈ្មួញអ្នកទិញដំឡូងមានដីរាប់សិបហិចតាធ្វើលានហាលដំឡូង មានឡសម្ងួតដំឡុង មានឡាន មានវីឡាហើយក្លាយជាឧកញ៉ាទំនុកបម្រុងគណបក្សប្រជាជនកម្ពុជានោះទេ!ហើយបើសិនជាស្រូវនិងដំឡូងថោកពិតប្រាកដមែន គ្មានទីផ្សារពិតប្រាកដមែននោះ​គឺពួកឈ្មួញទិញស្រូវ ទិញដំឡូងនោះហើយដែលវាក្ររហាមមុនកសិករ!ពោលគឺមិនមែនកសិករក្រហាមរកលុយសងបំណុលគ្មានតែពួកឈ្មួញមានគ្រប់គ្នាទេ។ការលើកឡើងដូចនេះរបស់លោកសួនសេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរគឺបានធ្វើឡើងក្នុងកិច្ចប្រជុំពង្រឹងសមត្ថភាពបេក្ខជនក្រុមប្រឹក្សាឃុំ២០១៧នៅខេត្តតាកែវកាលពីថ្ងៃទី១៤ឧសភាកន្លងទៅសូមស្តាប់ប្រសាសលើកឡើងដោយផ្ទាល់ របស់ សួន សេរីរដ្ឋា ប្រធាន គណបក្សអំណាចខ្មែរ ដូចតទៅនេះ

សម្លេង ......

ទុកលំបាករបស់កសិករខ្មែរនៅក្នុងប្រទេសខ្មែរដែលជូបកាលំបាកមិនអាចកែប្រែជាវភាពបានបើទោះបីជាកាខិតខំប្រឹងប្រែងគ្មានចំឡោះរដូវកាលនិងផលកសិកម្មទទួលបានសមប្រកបយ៉ាងណាក៏ដោយក៏កសិករខ្មែរមិនអាចរស់ស្រួលជាមួយនិងរបរកសិកម្មរស់គាត់បានដែរគឺដោយសារតែកាអសម្ថភាពរបស់រដ្ឋាភិបាលនិងកាឃុំឃិតជាមួយពួកឈ្មួញទុច្ចរឹកដែលគិតតែផលប្រយោជន៏បក្សពួកហើយជិះជាន់កសិករខ្មែរ ។

អត្តបទដោយ(កញ្ញា ណារា)