ថ្លែងចំពោះមុខ សកម្មជន របស់គណបក្សអំណាចខ្មែរ នៅខេត្ត បន្ទាយមានជ័យ កាលពី ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០១៧ កន្លងទៅ នៅក្នុង កម្មវិធី ចុះពង្រឹងសកម្មភាព របស់សកម្មជន របស់ គណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ ហាក់មិន ញញើតមាត់ នឹងនិយាយ រិះគន់ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំជាង ៣០ឆ្នាំ  ដោយហ៊ុនសែនតែម្នាក់ឯង  សព្វថ្ងៃនេះនោះទេ លោកសួនសេរីរដ្ឋា បានហៅចំៗថា គណបក្សប្រជាជន ដែលដឹកនាំដោយ លោកហ៊ុនសែន សព្វថ្ងៃនេះហើយ គឺជា គណបក្សសន្យាខ្យល់ ធំជាងគេ លោកសួនសេរីរដ្ឋាបានលើកឡើង បញ្ជាក់ថា តើប៉ុន្មានអា ណត្តិមកហើយ ដែលគណបក្សប្រជាជន សន្យារកទីផ្សារអោយ កសិករ លោកថាប៉ុន្មាន អាណត្តិហើយ មិចក៏ ដំបូង ពោត សណ្ដែក ស្រូវ ...ដំណាំកសិផល របស់ កសិករនឹង នៅតែ ថោកហើយ មិនមាន ទីផ្សារសម្រាប់លក់ ដដែល គឺមកពីមេដឹកនាំ គណបក្សប្រជាជន គឺជាមេដឹកនាំថោក លោកថា កាលណា មេដឹនាំថោក ធ្វើអីបានលក់ក៏លក់បានថោកដែរ

sound 1 

ជាចុងបញ្ចប់ នោះលោកសួន សេរីរដ្ឋា បានលើកឡើងថា គណបក្សអំណាចខ្មែរ របស់លោក គឺបង្កើតឡើងមក ដើម្បីពន្យល់ដល់ពលរដ្ឋខ្មែរថា ពលរដ្ឋខ្មែរ មានអំណាច ហើយលោកថា ពលរដ្ឋខ្មែរ មានអំណាច តាំងពីថ្ងៃកើតមកម្លិះ

sound 2 

នៅក្នុង យុទ្ធនាការណ៍ឃោសនា រកសម្លេង របស់ គណបក្សប្រជាជនកម្ពុជា គេសង្កតឃើញថា គណបក្សមួយនេះ បានយកពាក្យ ស្លោកជា ច្រើន មកឃោសនា ដូចជា សារនយោបាយ ថា «ជួយទីផ្សារជូន កសិករ»«កែប្រែផ្លូវជនបទ» ........លុ៕ តែសង្កេតឃើញ នយោបាយសន្យា របស់ គណបក្សប្រជាជនកម្ពុជា មួយនេះ គ្មានចំនុចណា ដែលបក្សមួយនេះ ធ្វើបាននោះទេ ព្រោះគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេស ជាង៣០ ឆ្នាំមកហើយ ៕
 
អត្តបទដោយ(ដេវុិន)