BIOGRAPHICAL DATA OF MR. SOURN, SEREY RATHA

PRESIDENT OF KHMER PEOPLE POWER MOVEMENT

**************

Date of Birth:  September 07, 1973, Place of Birth:  Battambang, Cambodia

Contact Facebook: https://www.facebook.com/SournS.Ratha

លោក សួន សេរីរដ្ឋា កើតនៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ១៩៧៣ នៅភូមិខ្នាចរមាស ឃុំរូងជ្រៃ ស្រុកបាត់ដំបង (បច្ចប្បន្ន ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល) ខេត្ត បាត់ដំបង ប្រទេសខ្មែរ ។

លោក សួន សេរីរដ្ឋា ជាចៅបង្កើតរបស់លោកតា សួន សុច្ច ដែលមានលោកឪពុកឈ្មោះ សួន ម៉ី និងមាន អ្នកម្តាយឈ្មោះ ឃឹន សុង និងជាកូនពៅក្នុងចំណោមបង​ប្អូន ៤ នាក់ មានឈ្មោះកំណើតហៅ រស់ ។

ពីបឋមវ័យលោក សួន សេរីរដ្ឋា សិក្សានៅសាលា​មតេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យខ្នាចរមាស ។ គាត់ជាក្មេងឧស្សាសិក្សារៀនសូត្រ និងរៀនពូកែជាងគេនៅ​ក្នុងភូមិ រហូតដល់អ្នកគ្រូលោកគ្រូសរសើរគ្រប់គ្នា ។ នៅក្នុង ភូមិ បើមានកូនអ្នកភូមិណាម្នាក់​ជំនាន់ក្រោយរៀនឆ្លាតនោះ គេនាំគ្នានិយាយថា ​រៀនឆ្លាតដូចលោក សួន សេរីរដ្ឋា ។

ឆ្នាំ ១៩៩២ លោក សួន សេរីរដ្ឋា បន្តការសិក្សា​ចូលរៀននៅវិទ្យាល័យបវេល (ជាសិស្សជំនាន់ទី ១ សាលា វិទ្យា​ល័យ បវេល) ។ នៅឆ្នាំ ១៩៩៤ ដោយសារតែ ស្រុក បវេល​នៅតែបន្តមានសង្គ្រាមរំខានដល់កាសិក្សា របស់សិស្ស នោះ ឪពុកម្តាយ​របស់លោក សួន សេរីរដ្ឋា បានសម្រេច ចិត្តបញ្ជូន លោក​ សួន សេរីរដ្ឋា ទៅបន្តការសិក្សានៅ វិទ្យាល័យព្រះមុនីវង្ស ទីរួមខេត្តបាត់ដំបង ។

ឆ្នាំ ១៩៩៥ បន្ទាប់ពីប្រឡងជាប់បាកឌុបលោក សួន សេរីរដ្ឋា បានធ្វើដំណើរមកភ្នំពេញបន្តការសិក្សាចូល​រៀនមហាវិទ្យាល័យ ។

ប្រវត្តិនៃការសិក្សា

  • ឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០០ ទទួលបរិញ្ញាប័ត្រ សង្គមវិជ្ជា ពី សាកលវិទ្យាភូមិន្ទភ្នំពេញ ។
  • ឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៤ ទទួលបរិញ្ញាប័ត្រច្បាប់ ពី មហាវិទ្យាល័យច្បាប់និងសេដ្ឋកិច្ច នៅទីក្រុងភ្នំពេញ ។
  • ឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៦ ទទួលអនុបណ្ឌិតផ្នែកកិច្ចការ​គោលនយោបាយអន្តរជាតិ ពីសាកលវិទ្យាល័យ MARA University Technology  នៃប្រទេសម៉ាឡេស៊ី ។
  • ឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ទទួលអនុបណ្ឌិតផ្នែក​វិទ្យាសាស្រ្តនយោបាយ ពីសាកលវិទ្យាល័យរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក Arizona State University of U.S ។
  • ឆ្នាំ ២០១០ បំពេញកម្មសិក្សាស្រាវជ្រាវអំពី ប្រព័ន្ធ នយោបាយ និងសេដ្ឋកិច្ច អាមេរិកាំង American Institute on Political And Economic System នៅឯសាកល វិទ្យាល័យ Georgetown University and Charles University រដ្ឋវីជីញ៉ា​ សហរដ្ឋអាមេរិក ។
  • ឆ្នាំ ២០១១ បំពេញកម្មសិក្សាស្រាវជ្រាវ អំពីជាតិពង្សាវិទ្យា​ Genealogical Research នៅឯសាកលវិទ្យាល័យ ប៊ូស្តុន Boston University រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក ។

 

ប្រវត្តិការងារលើឆាកអន្តរជាតិ

  • ឆ្នាំ ២០១៤ ទទួលបានការតែងតាំងជាសមាជិក IPSA នៃ សមាគមអ្នកវិទ្យាសាស្ត្រនយោបាយអន្តរជាតិ នៅក្នុងអង្គ​សមាជនាទីក្រុង ម៉ុងត្រេអាល ប្រទេសកាណាដា ។
  • ឆ្នាំ ២០១០ ទទួលបានការតែងតាំងពីតុលាការជាន់ខ្ពស់ រដ្ឋរ៉ូដអៃឡិន្ត សហរដ្ឋអាមេរិក ឲ្យធ្វើជាសមាជិកតំណាងជន ជាតិខ្មែរ-អាមេរិកាំង ប្រចាំរដ្ឋរ៉ូដអៃឡិន្ត សហរដ្ឋអាមេរិក និង ក៏ជាសមាជិកក្រុមប្រឹក្សាភិបាល នៃ មជ្ឈមណ្ឌលអភិវឌ្ឍន៍ សង្គម និងសេដ្ឋកិច្ចសម្រាប់ប្រជា​ជាតិអាស៊ីអាគ្នេយ៍ Socio-Economic Development Center for South East Asia (SEDC) នៅសហរដ្ឋអាមេរិក ។
  • ឆ្នាំ ២០០៦ បោះឆ្នោតជាប់ជាសមាជិកក្រុមប្រឹក្សាភិបាល នៃ គណកម្មការតស៊ូមតិអាស៊ីអាគ្នេយ៍ (South East Asia Committee for Advocacy) នៅទីក្រុង ជ័កចាកាតា នៃ ប្រទេសឥណ្ឌូណេស៊ី ។
  • ឆ្នាំ ២០០៥ ទទួលបានការអញ្ជើញពីប្រធានសន្និបាតពេញ​អង្គនៃអង្គការសហប្រជាជាតិ ធ្វើជាវាលគ្មិនពិសេសសម្រាប់ វេទិការប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅសមាជ នៃអង្គការសហប្រជាជាតិលើកទី ៥៩ (50th UN-General Assembly) នាបុរីញូវយ៉ក សហរដ្ឋអាមេរិក ។

សកម្មភាពនយោបាយក្រៅប្រទេស

  • ឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ក្នុងឋានៈជាប្រធាន ចលនា អំណាចពលរដ្ឋខ្មែរ មានទីតាំងនៅសហរដ្ឋអាមេរិក បានធ្វើ ការងារបញ្ចុះបញ្ចូលសមាជិកសភានិងព្រឹទ្ធសភា អាមេរិកាំង ឲ្យធ្វើច្បាប់ប្រឆាំងការដឹកនាំផ្តាច់ការរបស់ ហ៊ុន សែន នៅ ភ្នំពេញ ព្រមទាំងមិនទទួលស្គាល់ការបោះឆ្នោតដែល គ្មាន សេរី និងគ្មានយុត្តិធម៌ ដែលរៀបចំដោយ ហ៊ុន សែន ។
  • ថ្ងៃទី ២៥ តុលា ឆ្នាំ ២០១១ បានដឹកនាំ គណប្រតិភូខ្មែរ​ដំបូងចូលជួបរដ្ឋអាជ្ញា ក្រឡាបញ្ជី និងទីប្រឹក្សាច្បាប់ នៃ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC (International Criminal Court) នៅទីក្រុងឡាអេ ប្រទេសហូឡង់ ដើម្បីពិភាក្សាអំពី​ការគ្រោងដាក់ពាក្យប្តឹងមេដឹកនាំរដ្ឋាភិបាលក្រុងភ្នំពេញពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។
  • ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០១២ ចលនាអំណាចពលរដ្ឋខ្មែរ ដែលមានតំណាងមកពី អាមេរិក កាណាដា អូស្ត្រាលី និង អឺរ៉ុប បានដាក់ពាក្យប្តឹងមេដឹកនាំរដ្ឋាភិបាលភ្នំពេញទៅកាន់​តុលាការ ICC ជាផ្លូវការ ។ គឺជាបណ្តឹងដំបូងដែលដឹកនាំ​ដោយលោក សួន សេរីរដ្ឋា ដើម្បីរកយុត្តិធម៌ឲ្យពលរដ្ឋខ្មែរ​ជនរងគ្រោះដោយរបប ហ៊ុន សែន នៅភ្នំពេញ និងដែល នៅពេលនេះតុលាការ ICC កំពុងបន្តទទួលយកនូវសំណុំ ឯកសារ​​បន្ថែមទៀតពីក្រុមមេធាវីអន្តរជាតិដើម្បី ស៊ើបអង្កេត នូវអំពើរ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោមរបប​ដឹកនាំរបស់ ហ៊ុន សែន នៅក្នុងប្រទេសខ្មែរ ។

 

សកម្មភាពការងារសង្គមក្នុងប្រទេសពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៧ មុនចាកចេញទៅអាមេរិក

  • ឆ្នាំ ២០០០ ដល់ ២០០៧ ជាស្ថាបនិក និងប្រធានក្រុមអ្នក ​ស្រាវជ្រាវសង្គមឯករាជ្យ (Cambodian Freelance Social  Researcher) និងជាអ្នកអង្កេតការឯករាជ្យប្រឆាំងនឹងការ ជួញដូរស្ត្រីនិងកុមារ នៃអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) របស់​ស្ថាប័នព្រឹទ្ធសភាអាមេរិក ប្រចាំតំបន់អាស៊ី ដែលមានការិយាល័យនៅទីក្រុងបាងកក ប្រទេសសៀម ។
  • ឆ្នាំ ១៩៩៧ ដល់ ២០០៣ ជាអ្នកសរសេរអត្ថបទកាសែត ជាអ្នកចែកចាយកាសែតតាមតូបលក់កាសែតនៅភ្នំពេញ និង នៅពេលក្រោយមកជានិពន្ធនាយក ព្រមទាំងជាចាងហ្វាង ការផ្សាយនិងទីប្រឹក្សានយោបាយការសែតនៅ​ក្នុងស្រុក ។
  • ឆ្នាំ ២០០៦ ជាស្ថាបនិកនិងប្រធានសម្ព័ន្ធអង្គការតស៊ូមតិ ដើម្បីសេរីភាព (NAFA) ក្នុងប្រទេសខ្មែរ ។
  • ឆ្នាំ ២០០៤ ដល់ ២០០៦ ជាប្រធានកម្មវិធីដកស្រង់មតិ ពលរដ្ឋចំពោះអភិបាលកិច្ចមូលដ្ឋាន នៃអង្គការគាំទ្រក្រុម​ប្រឹក្សាឃុំសង្កាត់ ។ ជាអ្នកបង្កើតបណ្តាញពលរដ្ឋខ្មែរអ្នកតស៊ូ​មតិថ្នាក់មូលដ្ឋានដំបូងគេ នៅទូទាំងប្រទេសខ្មែរ ។
  • ឆ្នាំ ២០០២ ដល់ ២០០៤ ជាប្រធានគំរោងស្រាវជ្រាវ នៃ អង្គការកាត់បន្ថយអាវុធនៅកម្ពុជា ដែលបានដឹកនាំក្រុមអ្នក​ស្រាវជ្រាវស្ម័គ្រចិត្តធ្វើការស្រាវជ្រាវតាមបណ្តាឃុំសង្កាត់ នៅ ក្នុងខេត្តចំនួន ១២ ដោយសហការជាមួយនឹងមូលិធិរបស់ ម្ចាស់ស្ត្រី ដាយអេណា នៃចក្រភពអង្គគ្លេស ។
  • ឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២ ជានាយកស្រាវជ្រាវទីផ្សា របស់ក្រុមហ៊ុន IBM International Partnership ប្រចាំនៅ​ អាស៊ី ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី (Singapor) ។
  • ឆ្នាំ ១៩៩៨ ដល់ ២០០០ ជានិពន្ធនាយកវិទ្យុសំបុកឃ្មុំ FM 105 នៅភ្នំពេញ ។
  • ឆ្នាំ ១៩៩៦ ដល់ ១៩៩៨ ជាប្រធាន ចលនានិស្សិតជាតិ និយម និងជាសមាជិកស្ថាបនិក នៃ ចលនានិស្សិតដើម្បីលទ្ធិ​ប្រជាធិបតេយ្យ នៅភ្នំពេញ..៕